កណ្តាល៖ នៅព្រឹកថ្ងៃសុក្រ ១២រោច ខែអស្សុជ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១០ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោក យី យ៉េន អភិបាល នៃគណៈអភិបាលស្រុកមុខកំពូល តំណាងគណៈកម្មការគ្រប់គ្រងទូកទាំង៧ និងកីឡាករទូកទាំង ៤៨០នាក់ ក្នុងស្រុកមុខកំពូល សូមគោរពថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះឯកឧត្តម គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោកជំទាវ ថេង ពុទ្ធិតា ដែលបានឧបត្ថម្ភអំណោយដល់កីឡាករចំណុះទូកទាំងអស់ ក្នុងម្នាក់ៗទទួលបាន៖ អង្ករ ២០គីឡូក្រាម, មី ១កេស, ត្រីខ ១យួរ ,សារ៉ុង១ ,និងថវិកា ៥០,០០០រៀល ៕ដោយ៖ ហួត ម៉េងហួ