ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានជំរុញឲ្យមន្រ្តីថ្នាក់មូលដ្ឋានបំរើពលរដ្ឋដោយប្រើបច្ចេកវិទ្យាទំនើប រហ័ស ខណៈដែលរាជរដ្ឋាភិបាលជំរុញការពង្រឹងសមត្ថភាពមន្រ្តីមូលដ្ឋាន និងបំពាក់មធ្យោបាយបច្ចេកទេ។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជាក្នុងឱកាសអញ្ជើញជាអធិបតីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការអគារទីស្តីការថ្មី នៃក្រសួងមហាផ្ទៃ នាព្រឹកថ្ងៃទី០៦ ខែវិច្ជិកា ឆ្នាំ២០២៣នេះ ។
សម្ដេចធិបតី ហ៊ុន ម៉ាណែត បានស្នើដល់មន្ត្រីទាំងអស់ និងអាជ្ញាធរមូលដ្ឋាន ត្រូវពង្រឹងសមត្ថភាព និងតួនាទីរបស់ ខ្លួនកែសម្រួលនីតិវិធីផ្ដល់សេវាកាន់តែប្រសើរជូនពលរដ្ឋជាងមុន ពង្រឹងត្រួតពិនិត្យតាមដានលើការអនុវត្តគម្រោងសេវាសង្គម និងគម្រោងអភិវឌ្ឍន៍នានាតាមមូលដ្ឋាន ។
សម្តេចធិបតី បានបន្តថ្លែងថា ការពង្រឹងមន្រ្តី និងសមត្ថភាពដល់ថ្នាក់ក្រោមជាតិ គឺជាកត្តាចាំបាច់បំផុត បើមូលដ្ឋានស្ទះ គោលនយោបាយខាងលើដាក់ទៅនឹងស្ទះ ក៉ំរឹងលើរង្គឺក្រោម »។
សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងដែរថា គោលនយោបាយ វិមជ្ឈការ និងវិសហមជ្ឈការ ត្រូវប្រឹងប្រែងសម្រួចមុខព្រួញ ហើយត្រូវប្រឹងប្រែងអនុវត្តន៍ឱ្យកាន់តែមានប្រសិទ្ធភាព។
សម្តេចធិបតី បានបញ្ជាក់ថា ឲ្យដាវទៅហើយ កាប់ផង ហ៊ានវះកាត់ ប្រធានស្ថាប័ន គឺជាអ្នកកំណត់ទិសដៅ ការងារ និងជាអ្នកសម្រេចចិត្ត ដើម្បីបង្កើនប្រសិទ្ធភាព និងដោះស្រាយបញ្ហា។
ជាមួយនឹងការបំរើសេវាជូនពលរដ្ឋ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានណែនាំឲ្យថ្នាក់ខេត្តខិតខំទាក់ទាញអ្នកវិនិយោគមកបណ្តាក់ទុកវិនិយោគ ដែលជាការរួមចំណែករៀបចំផ្ទះខ្លួនឯងឲ្យស្អាត ៕