Breaking News

សម្តេចធិបតី ហ៊ុន ម៉ាណែត ជួបក្រុមហ៊ុនជប៉ុន ជាង៦០០ ដើម្បីទាក់ទាញការវិនិយោគនៅកម្ពុជា បង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ

ជប៉ុន៖ សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ដ្រីនៃកម្ពុជា អញ្ជើញជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនជប៉ុន ប្រមាណជាង៦០០ក្រុមហ៊ុន ដើម្បីទាញយកការ បណ្តាក់ទុន វិនិយោគមកកម្ពុជា និងបង្កើតឱកាសការងារដល់ប្រជាពលរដ្ឋ។

​សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើកថា​ ជារួមទាក់ម៉ូយតាំងពីចុះពីយន្តហោះ រហូតដល់ឡើងយន្តហោះវិញ។​«និយាយជារួម យុទ្ធនាការទស្សនកិច្ច បេសសកម្ម ខ្ញុំនៅក្រៅប្រទេសទាំងអស់ គេហៅចំណុចជ្រុងមួយ សំខាន់ សេដ្ឋកិច្ច គឺដើរទាក់ម៉ូយ អ្នកខ្លះគេថាខ្ញុំអួតនោះអួត​ ថាអួតយ៉ាងម៉េច? ខ្ញុំគ្រាន់តែប្រាប់ទេតើ ដោយសារខ្ញុំជួបច្រើនមែន ជួបដើម្បីអ្វី? ដើម្បីផ្សព្វផ្សាយកម្ពុជា! អាហ្នឹងគេថា ដើរទាក់ម៉ូយ យើងមានផលិតផល យើងដាក់ក្នុងហោប៉ាវ តើនរណាមក? យើងត្រូវតែដើរជួបគេ ប្រាប់គេ! បងប្អូនមានផលិតផល ត្រូវតែដើរប្រាប់គេ។ ជួប១០០នាក់ គេទិញតែ១០នាក់ ក៏បាន១០ដែរ!»។

​ការថ្លែងនេះរបស់​សម្តេចធិបតី ហ៊ុន ម៉ាណែត ​នាយករដ្ឋមន្ដ្រីនៃកម្ពុជា ក្នុងជួបសំណេះសំណាលជាមួយ ប្រជាពលរដ្ឋខ្មែរ រស់នៅប្រទេសជប៉ុន នាថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២៣នេះ នាឱកាសដែលសម្ដេចអញ្ជើញចូលរួមកិច្ចប្រជុំកំពូល រំឭកខួបអនុស្សាវរីយ៍អាស៊ាន-ជប៉ុន លើកទី៥០ ចាប់ពីថ្ងៃទី១៥-១៩ ខែធ្នូ ឆ្នាំ២០២៣ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន។

ក្នុងគ្រានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ​អះអាងថា ជាការទាក់ម៉ូយពីជប៉ុន មកវិនិយោគនៅកម្ពុជា ដើម្បីបង្កើតឱកាសការងារដល់ពលរដ្ឋ។«ក្នុងនាមជានាយករដ្ឋមន្ត្រី បើខ្ញុំមិនទៅដើរជួប ទៅដើរផ្សព្វផ្សាយ ទៅដើរបញ្ជាក់ ទាំងអ្នកដែលមាន វិនិយោគនៅទីនោះ អំពីការប្តេជ្ញាចិត្ត របស់រាជរដ្ឋាភិបាល ក្នុងការជួយគាត់ឲ្យរីក និងការទាក់ទាញមកបន្ថែមទៀត ដើម្បីទៅវិនិយោគបង្កើតការងារ ឲ្យប្រជាពលរដ្ឋ តើចេញទេ?»។ នេះជាប្រសាសន៍របស់សម្ដេចធិបតី។

សម្តេចធិបតី ហ៊ុន ម៉ាណែត ​បានលើកឡើងថា រយៈពេល៣ថ្ងៃ សម្ដេចត្រូវជួបជាង៦០០ក្រុមហ៊ុនជប៉ុន ក្នុងនោះ ១១ជួបផ្ទាល់ ព្រោះមិនមានពេលវេលាគ្រប់គ្រាន់ ជាមួយវេទិកា ហើយជិតចូលថ្ងៃ១៩នោះ គឺមាន៥០០ជាងក្រុមហ៊ុន ៦០០ ចូលរួមផ្ទាល់ ដូចវេទិកា និងបូកទាំងអ្នកអនឡាញ ៣០០ជាង​ផង៕

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *