ស្វាយរៀង៖ រថយន្តកុងតឺន័រចំនួន ៤គ្រឿង ត្រូវបានមន្ត្រីជំនាញ ក.ប.ប សហការជាមួយកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោក ខាំ ផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ធ្វើការឃាត់ទុក ដោយសង្ស័យថា ដឹកសាច់បង្កកមកពីប្រទេសវៀតណាម។
ករណីឃាត់រថយន្តខាងលើនេះ ធ្វើនៅវេលាម៉ោង៥ជាងល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុង អកនាគ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។
ចំពោះរថយន្តខាងលើមន្ត្រីជំនាញកំពុងសួរនាំរកឯកសារ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចជំនាញពុំទាន់បានឆែករថយន្តនៅឡើយនោះទេ៕SRN