Breaking News

បឋម! មន្ត្រីជំនាញ ក.ប.ប ខេត្តស្វាយរៀង សហការជាមួយកម្លាំងកងរាជអាវុធហត្ថ ឃាត់រថយន្តកុងតឺន័រចំនួន ៤គ្រឿង សង្ស័យដឹកសាច់បង្កកពីវៀតណាម

ស្វាយរៀង៖ រថយន្តកុងតឺន័រចំនួន ៤គ្រឿង ត្រូវបានមន្ត្រីជំនាញ ក.ប.ប សហការជាមួយកងរាជអាវុធហត្ថខេត្តស្វាយរៀង ក្រោមការសម្របសម្រួលពីលោក ខាំ ផារី ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តស្វាយរៀង ធ្វើការឃាត់ទុក ដោយសង្ស័យថា ដឹកសាច់បង្កកមកពីប្រទេសវៀតណាម។

ករណីឃាត់រថយន្តខាងលើនេះ ធ្វើនៅវេលាម៉ោង៥ជាងល្ងាចថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅលើផ្លូវជាតិលេខ១៣ ស្ថិតក្នុង អកនាគ សង្កាត់ សង្ឃ័រ ក្រុង ស្វាយរៀង ខេត្តស្វាយរៀង។

ចំពោះរថយន្តខាងលើមន្ត្រីជំនាញកំពុងសួរនាំរកឯកសារ ហើយរហូតមកដល់ពេលនេះ សមត្ថកិច្ចជំនាញពុំទាន់បានឆែករថយន្តនៅឡើយនោះទេ៕SRN

 

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *