Breaking News

រដ្ឋសភា ផ្តើមដំណើរការនីតិវិធីជ្រើសតំាងសមាជិកព្រឹទ្ធសភានីតិកាលទី៥ ចំនួន ២រូប

ភ្នំពេញ៖ សម្តេចមហារដ្ឋសភាធិការធិបតី ឃួន សុដារី ប្រធានរដ្ឋសភា បានដឹកនាំកិច្ចប្រជុំគណៈកម្មាធិការអចិន្រ្តៃយ៍រដ្ឋសភា នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ នៅវិមានរដ្ឋសភា។

កិច្ចប្រជុំគណៈកម្មាធិការនាពេលនេះ បានអនុម័តលើគោលការណ៍នៃការជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៥ ចំនួន២ រូប ដោយបានប្រគល់ភារកិច្ចជូនអគ្គលេខាធិការដ្ឋានរដ្ឋសភា រៀបចំសេចក្តីជូនដំណឹងជ្រើសរើសឥស្សរជន ដែលមានលក្ខណៈសម្បត្តិសមស្រប រួចធ្វើរបាយ ការណ៍ជូន គណៈកម្មាធិការអចិន្រ្តៃយ៍ រដ្ឋសភាវិញ ដើម្បីបន្តនីតិវិធី។

សូមជម្រាបថា ក្នុងចំណោមសមាជិក ព្រឹទ្ធសភាចំនួន ៦២រូប ក្រៅពីការបោះ ឆ្នោតជ្រើសតំាង តាមរយៈការបោះឆ្នោតជាអសកល សមាជិកព្រឹទ្ធសភា ២រូប ត្រូវចាត់តំាងដោយព្រះមហាក្សត្រនិង២ រូប ទៀតជ្រើសតំាងដោយរដ្ឋសភា តាមមតិ ភាគច្រើនដោយប្រៀប។

គួរឱ្យដឹងដែរថា៖ ព្រះរាជាណាចក្រកម្ពុជា នឹងរៀបចំបោះឆ្នោតជ្រើសតាំងសមាជិក ព្រឹទ្ធសភានីតិកាលទី៥នៅថ្ងៃទី២៥
ខែកុម្ភៈ ឆ្នាំ២០២៤ ខាងមុខ៕

About srn tv

Check Also

ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា និងឯកអគ្គរដ្ឋទូតវៀតណាម ផ្លាស់ប្ដូរយោបល់គ្នាអំពីទំនាក់ទំនងទ្វេភាគី

Leave a Reply

Your email address will not be published. Required fields are marked *