Breaking News

Update: មន្ត្រីជំនាញខេត្តស្វាយរៀង ចាប់សាច់បង្កក ៤កុងតឺន័រ និងរកឃើញចំណុចមិនត្រូវស្ដង់ដា​មួយចំនួន

ស្វាយរៀង៖ មន្ត្រីជំនាញខេត្តស្វាយរៀង បានឃាត់ចាប់សាច់បង្កកចំនួន៤កុងទឺន័រ ទម្ងន់​ជា​ច្រើន​តោននៅថ្ងៃទី៣១ ខែមករា នេះ និងបានរកឃើញចំណុចមិនត្រូវស្ដង់ដាមួយចំនួន ។

លោក ហៀង តារ៉ា ប្រធានសាខាការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែង បន្លំ «ក.ប.ប» ខេត្តស្វាយរៀង បានអោយដឹងនៅព្រឹកថ្ងៃទី១ ខែកុម្ភៈ នេះថា សាច់បង្កក ដែល​មន្ត្រី​ជំនាញចាប់​ឃាត់រក្សាទុក ក្រោយក្រុមឈ្មួញនាំចូលតាមភូមិសាស្ត្រខេត្តស្វាយរៀង បច្ចុប្បន្ន ត្រូវ​បាន​រក​ឃើញ​ចំណុច ខ្វះខាតមួយចំនួន រួមមានឯកសារពាក់ព័ន្ធបញ្ជាក់ពីគុណភាពសាច់បង្កក លិខិត​អនុញ្ញាតនាំចូល ពិសេស សីតុណ្ហភាពមិនគ្រប់គ្រាន់ដើម្បីរក្សាគុណភាពសាច់ ពោល​គឺ​មិន​ត្រូវ​ស្តង់ដា។

មន្ត្រីជំនាញបានឱ្យដឹងថា សាច់បង្កកចំនួន​ ៤កុងតឺន័រនេះ បាននាំចូលមកតាមច្រកព្រំដែនខេត្ត ស្វាយរៀង ចូលមកស្រុករមាសហែក ។ តែទោះជាយ៉ាងណាក៏ដោយ ជំនាញមិន​ទាន់​ផ្ដល់​ព័ត៌មាន​លម្អិត​ជាក់លាក់ចំពោះការចាប់រក្សាទុកសាច់បង្កករាប់តោននេះទេ ដោយកំពុង​ធ្វើ​ការ​ពិនិត្យ​ស្រាវជ្រាវ​រក​ឯកសារ ពាក់ព័ន្ធនានាដើម្បីបញ្ជាក់ថាតើ ការនាំចូលសាច់បង្កកទាំងនេះ ត្រឹមត្រូវ​តាម​ច្បាប់​ឬទេ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *