Breaking News

លោកបណ្ឌិត ទូច សុខៈ ៖ ករណីលោកស្នងការនគរបាលខេត្តប៉ៃលិន ត្រូវបានលោកអភិសន្តិបណ្ឌិត ស សុខា និងអគ្គស្នងការនគរបាលជាតិ កំពុងធ្វើការងារនឹងហើយ!

ភ្នំពេញ៖ ករណីលោក ឧត្ដមសេនីយ៍ទោ សេង សុគន្ធ ស្នងការ នគរបាលខេត្តប៉ៃលិន ពាក់ព័ន្ធ ” មូលហេតុ ដែលស្លាប់ បណ្ដាល មកពីប៉ះទង្គិច ក្បាល និងរាងកាយ ធ្ងន់ធ្ងរដោយអំពេីហឹង្សា និង ទារុណកម្ម ” លើជនរងគ្រោះ ក្នុងសមត្ថកិច្ចការងារគ្រប់គ្រងរបស់គាត់ គឺមានការបង្ហោះព្រោងព្រាតលើបណ្តាញទំនាក់ទំនងសង្គម ផ្តោតអារម្មណ៍ខ្លាំងថា មន្ត្រីនគរបាលយុត្តិធម៌ អនុវត្តមិនស្របតាមនីតិវិធី ។

Facebook ខ្លះបង្ហោះថា៖ ខ្ជឹលអោយមាន អាយ៉ៃឆ្លេីយឆ្លងទៀត បញ្ចេញ ភស្តុតាងបន្ថែម តែម្ដងទៅដេីម្បី ជូនជាដំណឹង ដល់ថ្នាក់ ដឹកនាំបានជ្រាប !

សេចក្ដីសន្និដ្ឋានដំបូង ក្នុងកំណត់បង្ហាញលិខិតចុះថ្ងៃទី ១៩ សីហា ២០២៤ មន្រ្ដីជំនាញ កោសល្យវិច័យ បានបញ្ជាក់ ច្បាស់លាស់ ថា ” មូលហេតុដែលស្លាប់ បណ្ដាលមកពី ប៉ះទង្គិច ក្បាល និង រាងកាយ ធ្ងន់ធ្ងរ ដោយអំពេីហឹង្សា និងទារុណកម្ម ” ។ លោក ឧត្ដមសេនីយ៍ ទោ សេង សុគន្ធ ស្នងការខេត្តក៏បានចារ ” បានឃេីញ មុខការ ” ។

ប៉ុន្តែពេលធ្វើរបាយការណ៍ សំយោគបញ្ជូនទៅ អយ្យការអមសាលាដំបូង ខេត្តប៉ៃលិន បែជាលោកឧត្ដមសេនីយ៍ ទោ ស្នងការ បញ្ជាកូនចៅ អោយកែសេចក្តី សន្និដ្ឋាន ពីស្លាប់ បណ្ដាល មកពី ប៉ះទង្គិច ក្បាល និង រាងកាយ ធ្ងន់ធ្ងរ ដោយអំពេីហឹង្សា និង ទារុណកម្ម ទៅ ជាដួលស្លាប់ដោយ ខ្លួនឯងវិញ ។ ពាក្យថា ដួល ស្លាប់ខ្លួនឯង គឺគ្មាន បទល្មើស ហេីយ អាចបិទសំណុំរឿងចោលបានតែម្ដង ។

Facebook ដដែលបន្តថា ៖ សូមរង់ចាំ មេីល ចំណាត់ការ បន្តតេី លោកឧត្ដមសេនីយ៍ ទោ សេង សុគន្ធ ហ៊ាន កែសំណុំរឿង លាក់បាំង បទឧក្រិដ្ឋបែបនេះ ទទួល ទណ្ឌកម្មវិន័យ បែបណា ? ។

ពាក់ព័ន្ធករណីខាងលើ លោកបណ្ឌិត ទូច សុខៈ អ្នកនាំពាក្យរង ក្រសួងមហាផ្ទៃ នៅព្រឹកថ្ងៃទី១០ ខែតុលា ឆ្នាំ២០២៤ បានបញ្ជាក់យ៉ាងដូច្នេះថា ៖ «លោកអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចាត់ឱ្យអគ្គស្នងការដ្ឋាននគរបាលជាតិធ្វើការងារនេះ។ លោកបណ្ឌិតបន្តថា ៖ សូម្បីតែខាងអគ្គស្នងការនគរបាលជាតិ ក៏កំពុងដំណើរនីតិវិធី។ លោកបណ្ឌិត អ្នកនាំពាក្យរង ក៏អរគុណច្រើនចំពោះការសួរដោយវិជ្ជាជីវៈ ។

សូមបញ្ជាក់ថា លោក សេង គឹម ឡាក់ ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តប៉ៃលិន បានយល់ព្រម អនុញ្ញាតិអោយ មន្រ្ដី នគរបាល យុត្តិធម៌ពីក្រសួងមហាផ្ទៃ ចុះទៅសហការស្រាវជ្រាវ ករណីធ្វើទារុណកម្ម លើជនជាតិចិន បណ្ដាលឲ្យស្លាប់ នៅថ្ងៃទី ១៦ ខែសីហា ឆ្នាំ២០២៤ នៅខេត្តប៉ៃលិន៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *