Breaking News

ឯកឧត្តម លី ធុជ ជំរុញឲ្យសមាជិកគណបក្ស ត្រូវបន្តប្តូរឥរិយាបទ និងហ៊ានទទួលយកនូវគំនិតតិះទៀន ដើម្បីស្ថាបនាពីប្រជាពលរដ្ឋមូលដ្ឋាន

ស្វាយរៀង៖ នាព្រឹកថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារគណបក្ស ចុះមូលដ្ឋានក្រុងបាវិត បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យវឌ្ឍនភាព នៃផែនការឆ្ពោះទៅរកការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ក្រុងបាវិត ខេត្តស្វាយរៀង។

កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួម ពីក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ទាំង៥ គណៈ កម្មាធិការ គណបក្សក្រុង និងគណៈកម្មាធិការគណបក្សសង្កាត់។

ក្នុងឱកាសនេះដែរ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារ និងសមាជិកគណបក្សគ្រប់ជាន់ថ្នាក់ ដែលបានខិតខំប្រឹងបែង ពលីគ្រប់បែបយ៉ាង និងគាំទ្រដល់សកម្មភាពនានារបស់គណបក្សនៅតាមមូលដ្ឋាន ក្នុងបុព្វហេតុ ដើម្បីឧត្តមប្រយោជន៍ជាតិមាតុភូមិ គណបក្សប្រជាជនកម្ពុជា និងប្រជាពលរដ្ឋ។

ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានជំរុញឲ្យសមាជិកគណបក្សទាំងអស់ ត្រូវបន្តរៀបចំកម្លាំងស្នូលគណបក្ស បន្តចុះឲ្យដល់គ្រប់ទីកន្លែងក្នុងមូលដ្ឋាន ចុះគ្រប់តាមគ្រួសារបក្ស និងកែលំអររាល់សកម្មភាពអវិជ្ជមានដែលខ្លួនមាន ដើម្បីត្រៀមរៀបចំ យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ អាណត្តិទី៥ ដែលនឹងចាប់ពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ខាងមុខនេះ។

ជាមួយគ្នានេះ ឯកឧត្តមបានណែនាំឲ្យក្រុមការងារគណបក្ស ក្រុមប្រឹក្សាសង្កាត់ និងមេក្រុមបក្សទាំងអស់ ត្រូវបន្តប្តូរឥរិយាបទ បន្ទាបខ្លួន និងហ៊ានទទួល យកនូវការតិះទៀនទាំងឡាយពីប្រជាពលរដ្ឋនៅមូលដ្ឋាន ជាពិសេសត្រូវបន្តកែលំអររាល់ទង្វើអវិជ្ជមាន និងយកចិត្តទុកដាក់ បន្ថែមចំពោះទុក្ខធុរៈ របស់ប្រជាពលរដ្ឋ សមាជិកបក្ស និងក្រុមគ្រួសារបក្ស ដើម្បីទាក់ទាញការគាំទ្រ និងការទទួលជោគជ័យសម្រាប់ការបោះឆ្នោតនាពេលខាងមុខ៕ដោយ៖ សិរី នាគ 

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *