Breaking News

ឯកឧត្តម ស៊ុយ ជីហ៊ាង អញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រធាន អនុប្រធាន សមាជិកគណបក្សសង្កាត់ច្រកម្ទេស

ខេត្តស្វាយរៀង៖ នៅរសៀលថ្ងៃអាទិត្យ ទី២៤ ខែមេសា ឆ្នាំ២០២២នេះ ឯកឧត្តម ស៊ុយ ជីហ៊ាង ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានសង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង បានអញ្ជើញចុះជួបសំណេះសំណាល ជាមួយប្រធាន អនុប្រធាន សមាជិកគណបក្សសង្កាត់ច្រកម្ទេស និងលោកប្រធានសាខាបក្សភូមិទាំង១៥ភូមិ ក្នុងសង្កាត់ច្រកម្ទេស នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាសង្កាត់ច្រកម្ទេស។

ឯកឧត្តម ស៊ុយ ជីហ៊ាង ពិនិត្យ និងពិភាក្សាការងារ រៀបចំផែនការ ក្នុងយុទ្ធនាការឃោសនារកសំឡេងឆ្នោតបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ នាពេលឆាប់ៗខាងមុខនេះ និងធានាអោយបាននូវជោគជ័យ ក្នុងការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៥ ៕ដោយ៖ សិរី នាគ

About srn tv

Check Also

ឯកឧត្ដមអភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ Reva Price ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យពាក់ព័ន្ធ

Leave a Reply

Your email address will not be published. Required fields are marked *