Breaking News

ឯកឧត្តម លី ធុជ៖ គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើជាតិមាតុភូមិ

ស្វាយរៀង៖នៅរសៀលថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២២ ក្នុងនាមលោកស្រីកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តស្វាយរៀង ឯកឧត្តម លី ធុជ សមាជិកគណៈកម្មាធិការកណ្តាល និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានក្រុងបាវិត បានលើកឡើងក្នុងពិធីប្រកាសទទួលស្គាល់សមាជិកថ្មីចំនួន ១៥៦ នាក់ នៃគណបក្សប្រជាជនកម្ពុជា និងជួបសំណេះសំណាលសមាជិកគណបក្សសង្កាត់បាទី ក្រុងបាវិត ថា « គោលបំណងរបស់គណបក្សប្រជាជនកម្ពុជា គឺការបម្រើជាតិមាតុភូមិ » ពីព្រោះគណបក្សប្រជាជន បានបង្កើតនូវសមិទ្ធផលសន្តិភាពដ៏អស្ចារ្យជាប្រវត្តិសាស្រ្តនៅកម្ពុជា ហើយបានដាក់ចេញនូវគោលនយោបាយ យ៉ាងច្បាស់លាស់ក្នុងការកសាង និងបម្រើជាតិមាតុភូមិ ដែលជាការឆ្លើយតបនូវតម្រូវការយ៉ាងពិតប្រាកដរបស់ប្រជាជនកម្ពុជា។

ឯកឧត្តមប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានក្រុងបាវិត បានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សដ៏ធំជាងគេ ក្នុងប្រវត្តិសាស្រ្តនយោបាយរបស់កម្ពុជា ព្រមទាំងបានរំដោះប្រទេសជាតិ និងប្រជាជនឲ្យឆ្លងផុតចេញពីការឈឺចាប់ នៃរបបប្រល័យពូជសាសន៍ដែលជាប្រវត្តិសាស្រ្តពិតរបស់កម្ពុជា និងនាំមកនូវសន្តិភាព និងការអភិវឌ្ឍលើគ្រប់វិស័យ។

ក្នុងឱកាសនោះ ឯកឧត្តម លី ធុជ បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចចិត្តដ៏ត្រឹមត្រូវរបស់បងប្អូនប្រជាពលរដ្ឋសង្កាត់បាទី ដែលបានចូលរួមក្នុងជីវភាពនយោបាយ និងមហាគ្រួសាររបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់ សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា៕ដោយ៖ សិរី នាគ 

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *