Breaking News

លោក ម៉ឹង យូឡេង ប្រធានមន្ទីសាធារណ:ការ និងដឹកជញ្ជូនខេត្តកណ្តាល ហាក់មើលមិនឃើញពលរដ្ឋជួបការលំបាកក្នុងការធ្វើដំណើរ ផ្លូវខូចជាច្រើន ក្នុងក្រុងតាខ្មៅ

កណ្តាល៖ តាមការកត់សម្គាល់ជាក់ស្ដែង ផ្លូវជាច្រើនខ្សែ នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានរងការខូចខាតជាច្រើន លោក ម៉ឹង យូឡេង ប្រធានមន្ទីសាធារណ:ការ និងដឹកជញ្ជូនខេត្តកណ្តាល ហាក់មើលមិនឃើញ ដែលធ្វើឲ្យអ្នកធ្វើដំណើរជួបការលំបាកជាខ្លាំង ។

នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ អង្គភាពសារព័ត៌មានយើង សូមលើកឡើងតែចំណុចផ្លូវលេខ១១៣ ដែលស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែងជាង១គីឡូម៉ែត្រប៉ុណ្ណោះ ដែលកំពុងរងការខូចខាត មកបង្ហាញ តែខាងមន្ទីរសាធារណការ មើលមិនឃើញនេះ ។

ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវលក្ខខ័ណ្ឌសំមិនបញ្ចេញឈ្មោះឲដឹងថា នៅពេលភ្លៀងធ្លាក់ម្ដងៗមានការដក់ទឹក ដោយពលរដ្ឋមើលមិនឃើញជង្ហុកនោះទេ ដែលធ្វើឲ្យអ្នកធ្វើដំណើរកាន់តែជួបការលំបាក និងអាចមានគ្រោះថ្នាក់ថែមទៀតផង ។

ពលរដ្ឋលើកឡើងថា ផ្លូវខូចទាំងនេះមិនមែនទើបតែកើតឡើងនោះទេ គឺ បានកើតឡើងជាយូរណាស់មកហើយ ប៉ុន្តែសួរថា «ហេតុអ្វី ខាងមន្ទីរសាធារណការខេត្តកណ្តាល មិនមានចំណាត់ការរជួសជុល» ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួលបន្តិច ។

ប្រជាពលរដ្ឋបានសំណូមពរឲ្យខាងមន្ទីរសាធារណការ មេត្តាជួយក្រឡេកមើលអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋផង កុំធ្វើការរបៀប « ជិះសេះលែងដៃ » ទុកឲ្យប្រជាពលរដ្ឋជួបការលំបាកបែបនេះ ។

ករណីខាងលើនេះដែរជាមួយអង្គភាព អែស អរ អិន នៅមិនអាចសំការបំភ្លឺ ពីលោក ម៉ឹង យូឡេង ប្រធានមន្ទីសាធារណ:ការ និងដឹកជញ្ជូនខេត្តកណ្តាល បាននៅឡើយទេ នៅរសៀល ថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០២២នេះ ៕SRN

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *