កណ្តាល៖ តាមការកត់សម្គាល់ជាក់ស្ដែង ផ្លូវជាច្រើនខ្សែ នៅក្រុងតាខ្មៅ ខេត្តកណ្តាល បានរងការខូចខាតជាច្រើន លោក ម៉ឹង យូឡេង ប្រធានមន្ទីសាធារណ:ការ និងដឹកជញ្ជូនខេត្តកណ្តាល ហាក់មើលមិនឃើញ ដែលធ្វើឲ្យអ្នកធ្វើដំណើរជួបការលំបាកជាខ្លាំង ។
នៅរសៀលថ្ងៃទី៥ ខែឧសភា ឆ្នាំ២០២២នេះ អង្គភាពសារព័ត៌មានយើង សូមលើកឡើងតែចំណុចផ្លូវលេខ១១៣ ដែលស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្តាល មានប្រវែងជាង១គីឡូម៉ែត្រប៉ុណ្ណោះ ដែលកំពុងរងការខូចខាត មកបង្ហាញ តែខាងមន្ទីរសាធារណការ មើលមិនឃើញនេះ ។
ប្រជាពលរដ្ឋរស់នៅតាមដងផ្លូវលក្ខខ័ណ្ឌសំមិនបញ្ចេញឈ្មោះឲដឹងថា នៅពេលភ្លៀងធ្លាក់ម្ដងៗមានការដក់ទឹក ដោយពលរដ្ឋមើលមិនឃើញជង្ហុកនោះទេ ដែលធ្វើឲ្យអ្នកធ្វើដំណើរកាន់តែជួបការលំបាក និងអាចមានគ្រោះថ្នាក់ថែមទៀតផង ។
ពលរដ្ឋលើកឡើងថា ផ្លូវខូចទាំងនេះមិនមែនទើបតែកើតឡើងនោះទេ គឺ បានកើតឡើងជាយូរណាស់មកហើយ ប៉ុន្តែសួរថា «ហេតុអ្វី ខាងមន្ទីរសាធារណការខេត្តកណ្តាល មិនមានចំណាត់ការរជួសជុល» ដើម្បីឲ្យប្រជាពលរដ្ឋ ធ្វើដំណើរបានស្រួលបន្តិច ។
ប្រជាពលរដ្ឋបានសំណូមពរឲ្យខាងមន្ទីរសាធារណការ មេត្តាជួយក្រឡេកមើលអំពីទុក្ខលំបាករបស់ប្រជាពលរដ្ឋផង កុំធ្វើការរបៀប « ជិះសេះលែងដៃ » ទុកឲ្យប្រជាពលរដ្ឋជួបការលំបាកបែបនេះ ។
ករណីខាងលើនេះដែរជាមួយអង្គភាព អែស អរ អិន នៅមិនអាចសំការបំភ្លឺ ពីលោក ម៉ឹង យូឡេង ប្រធានមន្ទីសាធារណ:ការ និងដឹកជញ្ជូនខេត្តកណ្តាល បាននៅឡើយទេ នៅរសៀល ថ្ងៃទី៥ ខែ ឧសភា ឆ្នាំ២០២២នេះ ៕SRN