Breaking News

ឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន៖ មន្ទីរព្យាបាល និងសម្ភព ម្លិះ ដង្កោ ! ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ដុល្លារ សុខចិត្តទុកឱ្យក្មេងស្លាប់ឬ?

ភ្នំពេញ ៖ លោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ប្រធាននាយកដ្ឋាននគរបាលវិទ្យុទាក់ទង ក្រសួងមហាផ្ទៃ នាយប់ថ្ងៃទី៨ ខែសីហា ឆ្នាំ២០២២ លោកបានបង្ហោះលើ facebook ផ្លូវការរបស់លោក ទាំងចិត្តសោកសង្រែង ដែលទប់ចិត្តមិនបានពីតម្លៃគុណធម៌ ដែលលោកធ្លាប់បានជួយសង្គម! អង្គភាព អែស អរ អិន សូមដកស្រង់នូវពាក្យពេចន៍របស់លោកទាំងស្រុងដូចខាងក្រោម៖

«ខ្ញុំថា បើម្ចាស់មន្ទីរពហុព្យាបាលនេះ ជាជនជាតិខ្មែរ១០០ភាគរយ ពួកគាត់មិនអសីលធម៌បែបនេះឡើយ។ កុមារនេះ ជាកូនបុគ្គលិកខ្ញុំ ហើយកុមារនេះ លួចទៅធ្វើជាងសំណង់ទាំងខ្លួនឯងអាយុទើបតែ ១៤ឆ្នាំ ដោយជីវភាពគ្រួសារក្រីក្រ។

ថ្ងៃនេះក្មេងជួបគ្រោះថ្នាក់ចរាចរណ៍តាំងពីថ្ងៃមេឃនៅមានពន្លឺថ្ងៃ និងត្រូវដឹកទៅសង្គ្រោះនៅមន្ទីរព្យាបាលមួយនេះ។ ម្នាក់ ចំណោម២នាក់ បានស្លាប់បាត់ទៅហើយ នៅសល់កុមារម្នាក់នេះរងគ្រោះធ្ងន់ដែលត្រូវបញ្ជូនទៅកាន់មន្ទីរពេទ្យគន្ធបុប្ផា។ មន្ទីរព្យាបាលមិនព្រមបញ្ជូនកុមារនោះចេញឡើយ ដោយសារម្តាយជនរងគ្រោះពុំមានប្រាក់បង់គ្រប់ចំនួន៤២០ដុល្លារ តាមការចេញវិក័យប័ត្រ ម្តាយក្មេងរងគ្រោះសំពះអង្វរសុំបង់ ២០០ដុល្លារ។

ឪពុកក្មេងនោះជាបុគ្គលិកបើកគ្រឿងចក្រខ្ញុំ ដែលបច្ចុប្បន្នគាត់កំពុងជាប់ភារកិច្ចជួយធ្វើប្រឡាយ និងធ្វើផ្លូវជូនប្រជាជននៅឃុំទឹកថ្លា ខេត្តព្រៃវែង ដែលមិនគិតប្រាក់សូម្បីមួយរៀល។

ឯណាទៅសីលធម៌សង្គម ដោយសារតែលុយ ២២០ដុល្លារ សុខចិត្តទុកឱ្យក្មេងស្លាប់ឬ? ខ្ញុំទើបតែទទួលបានព័ត៌មាន ខ្ញុំពិតជាហួសចិត្តនឹងម្ចាស់ពេទ្យនោះណាស់ តែខ្ញុំជឿថា ប្រហែលពួកគាត់ជាកូនកាត់ ពីព្រោះបើជនជាតិខ្មែរពិតប្រាកដមិនអាក្រក់ឈាមខ្មៅយ៉ាងនោះទេ។ ម្យ៉ាងខ្ញុំក៏ឆ្ងល់នឹងតម្លៃលើវិក័យប័ត្រនេះផងដែរ។

អ្នកក្រជួបទុក្ខ រងចាំតែស្លាប់ទៅ… នេះហើយផ្នែកមួយដំបៅនៃសង្គមយើងសព្វថ្ងៃ…»៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *