Breaking News

ជនជាតិចិនម្នាក់ ត្រូវខ្មាន់កាំភ្លើងបាញ់សម្លាប់, ខណៈជនល្មើសបើករថយន្តរត់គេច ទៅបុកបង្គោលភ្លើង ស្លាប់២នាក់ និង២នាក់ទៀតរងរបួស

ព្រះសីហនុ ៖ (ដំណឹងបឋម) បុរសជនជាតិចិនម្នាក់ ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់ នាវេលាម៉ោងជាង១យប់រំលងអធ្រាត្រ ឈានចូលថ្ងៃទី៩ ខែសីហា ឆ្នាំ២០២២ នៅចំណុចឆ្នេអូត្រេះ (មុខសណ្ឋាគា៥២០ក្នុងសង្កាត់៤ ក្រុងព្រះសីហនុ។

របាយការណ៏ពីសមត្ថកិច្ចបានបន្ថែមថា ក្រោយកើតហេតុ ជនបង្ក និងបក្សពួកបានរត់គេចខ្លួនតាមរថយន្តមួយគ្រឿង ម៉ាកឡង់គ្រីស័រ ពណ៌ស ពាក់ស្លាកលេខ ភ្នំពេញ 2BA-6111 បើកបរចេញពីក្រុងព្រះសីហនុ តាមផ្លូវជាតិលេខ៤ ក្នុងនោះកម្លាំងសមត្ថកិច្ចចម្រុះក៏ធ្វើប្រតិបត្តិការពួនស្ទាក់ និងតាមឃាត់រថយន្តនេះ ហើយពេលបើករត់មកដល់ចំណុចភូមិអណូងថ្ម ឃុំអណ្តូងថ្ម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ រថយន្តដែលកំពុងបើករត់គេចក្នុងល្បឿនលឿន បានរេចង្កូតមកខាងឆ្វេងដៃ (ទិសដៅទៅភ្នំពេញ) ក៏ជ្រុលទៅបុកបង្គោលភ្លើងក្បែរទៅមុខលែងរួច។

ក្រោយការពិនិត្យសមត្ថកិច្ច បានឲ្យដឹងថា ក្នុងរថយន្តនេះ មានមនុស្សជិះចំនួន០៤នាក់ (ប្រុសទាំងអស់) (ជនជាតិចិន) ហើយដោយសារតែរថយន្តបុកផ្ទប់នឹងបង្គោលភ្លើងក្នុងស្ថានភាពធ្ងន់ធ្ងរ បណ្តាលឲ្យអ្នកជិះក្នុងរថយន្តនេះ២នាក់ស្លាប់ និង២នាក់ទៀត រងរបួសធ្ងន់។

នៅក្នុងរថយន្តសមត្ថកិច្ចរកឃើញកាំភ្លើងខ្លី ចំនួន០១ដើម ម៉ាក CF, ខ្នោះដៃ និងសម្ភារៈមួយចំនួនទៀត។

បច្ចុប្បន្ន ជនសង្ស័យចំនួន០២នាក់ (ដែលរងរបួស) និងសាកសព២នាក់ទៀត បានបញ្ជូនមកកាន់មន្ទីរពេទ្យខេត្តព្រះសីហនុ ដើម្បីដោះស្រាយបន្ត និងស្រាវជ្រាវបន្ថែមពីសាវតារឿងហេតុនាំឲ្យមានអំពើបាញ់ប្រហារនេះ និងស្រាវជ្រាវពីអត្តសញ្ញាញទាំងជនរងគ្រោះ និងជនបង្កតាមនិតិវិធី៕

 

Check Also

ពិធីប្រណាំងរទេះសាឡីគោលឿនឆ្នាំ២០២៤ នឹងធ្វើឡើងនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៤ខាងមុខនៅខេត្តកំពង់ស្ពឺ

Leave a Reply

Your email address will not be published. Required fields are marked *