ភ្នំពេញ៖ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រាំងធ្នង់បានអោយដឹងថានៅរសៀលថ្ងៃទី១០ខែសីហាឆ្នាំ២០២២នេះថា,តាមការបំភ្លឺរបស់កូនប្រុសបង្កើតរបស់បុរសដែលស្លាប់នោះបានប្រាប់អោយដឹងថា,នៅមុនពេលកើតហេតុរូបគេនិងឪពុករួមជាមួយកម្មករសំណង់មានគ្នាបួននាក់នុងកម្មករផ្សេងទៀតបាននាំគ្នាឡើងធ្វើការដូចសព្វដងហើយនៅថ្ងៃកើតហេតុពួកគេក៏បានត្រៀមសម្ភារសំណង់ចងដែកដាក់រន្ទាត្រឹមត្រូវដោយធ្វើតាមេការសំណង់បានប្រាប់តាំងពីម៉ោង០៧ព្រឹករហូតដល់ម៉ោង០៨ព្រឹកយើងរៀបចំចាក់បេតុងខណៈចាក់បេតុងរួចរាល់កម្មករផ្សេងទៀតបានចេញពីកន្លែងនោះអស់នៅសល់តែកម្មករ២នាក់ប៉ុណ្ណោះ(ជនរងគ្រោះស្លាប់និងរបួសធ្ងន់) លុះដល់វេលាម៉ោង០៩និង៣០នាទីក៏ស្រាប់តែបាក់សសរប្លង់សេដែលទើបចាក់បេតុងហើយនោះសង្កត់ជនរងគ្រោះស្លាប់ម្នាក់និងម្នាក់ទៀតរងរបួសធ្ងន់តែម្តង។ ប្រភពពីនគរបាលដដែលបានបន្តអោយដឹងទៀតថាក្រោយកើតជនរងគ្រោះដែលរងរបួសធ្ងន់នោះកំពុងបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យចំណែកសពសមត្ថកិច្ចជំនាញកំពុងធ្វើកោសលវិច្ច័យ។
សមត្ថកិចនគរបាលបានអោយដឹងថា,សពជនរងគ្រោះមានឈ្មោះ ភិន សារ៉ុន ភេទប្រុសអាយុ៤០ឆ្នាំជាកម្មករសំណង់ស្នាក់នៅក្នុងការដ្ឋានសំណង់កន្លែងកើតហេតុមានស្រុកកំណើតភូមិដូងឃុំដូងស្រុកមេសាងខេត្តព្រៃវែង។ចំណែកម្នាក់ទៀតដែលរងរបួសធ្ងន់នោះមានឈ្មោះ សុបិន សុផល ភេទប្រុសអាយុ៣៣ឆ្នាំជាកម្មករសំណង់ស្នាក់ក្នុងការដ្ឋានសំណង់ដូចគ្នានិងមានស្រុកកំណើតភូមិកំពង់អំពិលឃុំកំពង់អំពិលស្រុករំដួលខេត្តស្វាយរៀង។ គេមិនស្គាល់ឈ្មោះម្ចាស់នោះទេតែគ្រាន់តែដឹងថាស្ថិតនៅក្នុងដីឡូតិ៍ដ៏ធំមួយកន្លែង មានរបងព័ទ្ធជុំជិតដែលគេសាងសង់ទុកសម្រាប់ចិញ្ចឹមសត្វសេះដែលមានតំលៃថ្លៃៗ តាមផ្លូវលំ ក្នុងភូមិសំរោងទាវ សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ។ក្រោយកើតហេតុក៏មានអាជ្ញាធរសង្កាត់ ខណ្ឌកម្លាំងសមត្ថកិច្ចពាក់ព័ន្ធបានចុះជួយអន្តរាគមន៍នៅចំណុចទីតាំងកើតផងដែ។
ទោះជាយ៉ាងណាក្តីនៅកន្លែងកើតហេតុ ម្ចាស់ទីតាំងសំណង់ បានបិទទ្វារជិត មិនអនុញ្ញាតឲ្យពលរដ្ឋឫអ្នកសារព័ត៌មានចូលទៅខាងក្នុងនោះទេក្រៅពីសមត្ថកិច្ច ។
តាមការអះអាងពីកម្មករម្នាក់ដែលឃើញហេតុការណ៍ បានឲ្យដឹងបន្ថែមថា មុនកើតហេតុ សំណង់អគារខាងលើ ចាក់ប្លង់សេផ្នែកខាងមុខ ដោយប្រើជន្ទល់ដែក បេតុងប្លង់សេបានចាក់រួចរាល់ហើយ កម្មករម្នាក់បានចុះមកក្រោយ នៅតែម្នាក់ បន្តវីបេតុង ពង្រាបឲ្យស្មើ កំពុងតែវីសុីម៉ង់ត៍នៅលើប្លង់សេទើបចាក់រួច ស្រាប់តែបាក់ធ្លាក់ សង្កត់ស្លាប់ម្នាក់ របួសធ្ងន់ម្នាក់ ។
បច្ចុប្បន្នសពបានប្រគល់អោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណីដោយឡែកម្នាក់ទៀតកំពុងជួយសង្គ្រោះនៅមន្ទីរពេទ្យ៕