ឆ្នាំ២០២២គឺជាឆ្នាំទី ៩ជាប់គ្នាដែល ជប៉ុនមានចំនួនប្រជាជនវ័យចំណាស់កើនឡើង ។ ប្រជាជនក្នុងវ័យពលកម្មបានថយចុះខ្លាំងបំផុតមិនធ្លាប់មាន ចំណែកប្រជាជនវ័យ៦៥ឆ្នាំកើនឡើងខ្ពស់បំផុតមិនធ្លាប់មាន។
ចំនួនប្រជាជនជប៉ុននាពេលនេះថយចុះនៅសល់តែ ១២៣,២លាននាក់ប៉ុណ្ណោះ គឺជាការថយចុះខ្លាំងបំផុតចាប់តាំងពីឆ្នាំ២០១៣មក។ ចំនួនទារកកើតមកទាបជាងចំនួនអ្នកស្លាប់ ធ្វើឲ្យប្រចំនួនប្រជាជនថយចុះ។
សារព័ត៌មាន SCMP នៅថ្ងៃទី ៩ខែសីហាបានផ្សាយថា ចំនួនប្រជាជនជប៉ុន មាន១២៥,៩លាននាក់ រួមទាំងជនភៀសខ្លួនគិតតត្រឹមថ្ងៃទី១ខែមករា ។ ចំនួនពលរដ្ឋវ័យចំណាស់កើនឡើង បង្កក្តីបារម្ភយ៉ាងខ្លាំង ពីកង្វះពលករ។
នៅ៤៧ខេត្តក្រុង ក្នុងប្រទេសជប៉ុនលើកលែងតែ ខេត្ត អូគីណាវ៉ា គឺមានចំនួនពលរដ្ឋថយចុះទាំងអស់ ។ ចំនួនពលរដ្ឋសរុបក្នុងប្រទេសជប៉ុននាពេលនេះគឺ ១២៣,២ លាននាក់ ថយចុះ ៦១៩.១៤០នាក់។ ចំនួនអ្នកស្លាប់នៅប្រទេសជប៉ុន មាន១,៤៤លាននាក់ ចំណែកទារកកើតមកក្នុងប្រទេសនេះមានតែ ៨១០ពាន់នាក់។
ជាមួយគ្នានេះដែរ ចំនួនពលរដ្ឋបរទេសដែលរស់នៅក្នុងប្រទេសជប៉ុនក៏បានថយចុះជាង ១សែននាក់ផងដែរ នៅដល់តែ ២,៧លាននាក់ ដោយសារតែផលប៉ះពាល់ដោយកូវីដ១៩ ៕