ប៉ៃលិន៖បើតាមរបាយការណ៍របស់អធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឲ្យដឹងនៅវេលាម៉ោង ០០និង១០នាទី ថ្ងៃទី ១១ ខែតុលា ឆ្នាំ២០២២ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលស្ទឹងកាច់បានទទួលពាក្យបណ្តឹងពីរប្រជាពលរដ្ឋក្នុងករណីចោរចូលលួចសម្ភារ:ក្នុងបន្ទប់ជួល១កន្លែង ដែលស្ថិតនៅភូមិផ្សារព្រំជេីង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ ខេខេត្តប៉ៃលិន។
ជនរងគ្រោះជាអ្នកជួលបន្ទប់ឈ្មោះ រស់ សុភក្ដី ភេទ ស្រី អាយុ២៤ឆ្នាំ មុខរបរ អាជីវក រស់នៅភូមិកេីតហេតុខាងលេី។ជន សង្ស័យឈ្មោះ ចន វិចិត្រ ភេទប្រុស អាយុ ២៧ ឆ្នាំ មានទីលំនៅមិនពិតប្រាកដ។
សមត្ថកិច្ចបានបន្តថាសម្ភារៈដែលបានបាត់ ខ្សែករផ្លាកទីន(តម្លៃ៥០០$) មួយខ្សែ នឹងនាឡិកាដៃមួយគ្រឿង ក្រោយពីបានទទួលពាក្យបណ្តឹងភ្លាម កម្លាំងប៉ុស្ទឹងកាច់ សហការជាមួយកម្លាំងអធិការនគរបាលស្រុកសាលាក្រៅបានធ្វេីការជ្រាវជ្រាវរកជនសង្ស័យរហូតដល់ម៉ោង០៦ នឹង ៣០ នាទីព្រឹក ថ្ងៃទី១១ ខែ តុលា ឆ្នាំ ២០២២ បានហៅជនសង្ស័យយកមកសួនាំតែជនសង្ស័យមិនព្រមសារ ភាពថាខ្លួនជាអ្នកយករបស់នោះទេ តែក្រោយពីចែកមេីលកាមេរ៉ាសុវត្ថិភាពភាព ឃេីញជនសង្ស័យដេីរចូលបន្ទប់ជនរងគ្រោះពិតប្រាកដមែន បច្ចុប្បន្ន ជនសង្ស័យត្រូវបានឃាតខ្លួន អធិការដ្ឋាននគរបាលស្រុកសាលាក្រៅដេីម្បីចាត់ការបន្តរតាមនីតិវិធីច្បាប់៕