ខេត្តបាត់ដំបង៖ អគ្គីភ័យមួយបានឆាបឆេះលំនៅដ្ឋានមួយខ្នងបង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចចុះអន្តរាគមន៍ជួយបាញ់ទឹកពន្លត់ទាំងយប់។
សមត្ថកិច្ចបានអោយដឹងថា ហេតុការណ៍គ្រោះអគ្គីភ័យខាងលើនេះបានកើតឡើងនៅវេលាម៉ោង ២៣និង៣០នាទី ថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នៅចំនុចក្រុមទី៩ ភូមិព្រៃទទឹង២ ឃុំបួវិល ស្រុកបវេល ខេត្តបាត់ដំបង ដោយបានឆាបឆេះលំនៅដ្ឋាន០១ខ្នងទំហំ ៥ម៉ែត្រ×២០ម៉ែត្រ សង់អំពីថ្ម ប្រក់ក្បឿង ដែលមានម្ចាស់ឈ្មោះ ឆុន រតនា ភេទប្រុស អាយុ ៣០ឆ្នាំ នៅភូមិ-ឃុំកើតហេតុខាងលើ និងបណ្តាលអោយខូចខាតសម្ភារះប្រើប្រាស់ក្នុងផ្ទះមួយចំនួនធំគិតជាទឹកប្រាក់ប្រហែល ២០លានរៀល។
នៅក្នុងហេតុការណ៍គ្រោះអគ្គីភ័យនេះដែរ ក៏មានវត្តមានប្រជាពលរដ្ឋក៏ដូចជាសមត្ថកិច្ចបានចេញអន្តរាគមន៍ដោយនាំយករថយន្តពន្លត់អគ្គិភ័យចំនួន០១គ្រឿងបាញ់ទឹកពន្លត់ដោយប្រើប្រាស់ទឹកអស់ចំនួន០១ឡានផងដែរ ដែលករណីនេះគឺបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕SRN