Breaking News

សង្ស័យជាករណីឃាតកម្ម ខណ:ម្ចាស់ផ្ទះប្រទះឃើញនារីម្នាក់ដេកស្លាប់ក្នុងបន្ទប់ជួល

ភ្នំពេញ៖ នារីម្នាក់ត្រូវបានម្ចាស់ផ្ទះជួលប្រទះឃើញដេកស្លាប់ខណ:ពេលចុះទៅកត់ស្រង់លេខកុងទ័រទឹកនិងភ្លើង ដោយហេតុការណ៍ភ្ញាក់ផ្អើលខាងលើនេះបានកើតឡើងនៅវេលាម៉ោង២និង០០នាទីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅបន្ទប់ជួលមួយកន្លែងស្ថិតនៅ ភូមិព្រៃវែងខាងកើត សង្កាត់ព្រៃវែង  ខណ្ឌដង្កោ រាជធានីភ្នំពេញ។

សាកសពជនរងគ្រោះខាងលើមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយទេ។យោងតាមសម្តីម្ចាស់ផ្ទះជួលខាងលើបានឲ្យដឹងថា នារីរងគ្រោះខាងលើអាយុប្រហែលជាង២៧ឆ្នាំ មានសម្បុរស ហើយទើបតែមកជួលបន្ទប់ស្នាក់ខាងលើនេះបានរយះពេល៣ថ្ងៃប៉ុណ្ណោះ ជាមួយបុរសវ័យកណ្តាលម្នាក់សង្ស័យជាគូរស្នេហ៍លួចលាក់  ដោយម្ចាស់ផ្ទះជួលខាងលើបានចុះមកស្រង់កុងទ័រទឹកភ្លើងតាមបន្ទប់ជួលនីមួយៗ ក៏ឃើញបន្ទប់របស់នារីរងគ្រោះខាងលើ ចាក់សោបន្ទប់ជួលពីខាងក្រៅ ហើយមានក្លិនស្អុយសាយភាយចេញមកខាងក្រៅរូបគាត់ស្មាន់តែមានកណ្តុរងាប់ក្នុងបន្ទប់ ដោយមានការសង្ស័យម្ចាស់ផ្ទះជួលបានអើតមើលតាមបង្អួចក៏ប្រទះឃើញ សាកសពនារីរងគ្រោះខាងលើដណ្តប់ភួយដេកស្លាប់នៅលើគ្រែ បង្កឲ្យមានការភ្ញាក់ផ្អើល ហើយក៏បានទៅរាយការណ៍ប្រាប់សមត្ថកិច្ចមូលដ្ឋានភ្លាមៗ បន្ទាប់ពីសមត្ថកិច្ចទទួលបានព័ត៍មានថាមានមនុស្សស្លាប់រួចមក កម្លាំងប៉ុស្តិនគរបាលសង្កាត់ព្រៃវែង សហការណ៍ជាមួយកម្លាំងជំនាញ នគរបាលខណ្ឌដង្កោ និងកម្លាំងជំនាញនគរបាលការិយាល័យកោសល្យវិច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងតែបើកការស្រាវជ្រាវ និងធ្វើការពិនិត្យសាកសពនារីខាងលើនេះដើម្បីបញ្ជាក់ឲ្យបានច្បាស់ថាករណីស្លាប់នារីខាងលើនេះជាកណីអ្វីដែលពិតប្រាកដ ខណ:បាត់បុរសជាប្រុសស្នេហ៏ពុំឃើញនៅទីតាំងកើតហេតុ ហើយចាក់សោបន្ទប់ជួលពីខាងក្រៅ ហើយសមត្ថកិច្ចបានរកម៉ូតូម៉ាកហុងដាវ៉េវ១មួយគ្រឿង ដែលជាម៉ូតូរបស់ប្រុសស្នេហ៍នារីរងគ្រោះនៅកន្លែងជាងម៉ូតូមួយកន្លែងផងដែរ៕SRN

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *