Breaking News

ឃាត់ខ្លួនបានហើយឃាតករជាប្តីវ័យចំណាស់សម្លាប់នារីជាប្រពន្ធដោយសាតែភ្លើងប្រច័ណ្ឌ

ភ្នំពេញ-ករណីឃាត.កម្ម (យកកន្សេងពោះគោខ្ទប់ច្រមុះ និងមាត់បណ្ដាលឲ្យស្លា.ប់) នៅខណ្ឌដង្កោ, នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ ស្រាវជ្រាវចាប់ខ្លួនបានជនដៃដល់ នៅស្រុកពញាឮ ខេត្តកណ្ដាល កាលថ្ងៃទី០៦ ខែធ្នូ ឆ្នាំ២០២២ នាវេលាម៉ោង១០៖៥០នាទី មានករណីឃាត.កម្ម (យកកន្សេងពោះគោខ្ទប់ ច្រមុះ និងមាត់បណ្ដាលឲ្យស្លា.ប់) បង្កឡើងដោយជនសង្ស័យឈ្មោះ គឹម សំអាន ភេទប្រុស អាយុ៥៤ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ បានធ្វើសកម្មភាបយក កន្សែងពោះគោខ្ទប់មាត់ និងចម្រុះជនរងគ្រោះឈ្មោះ ឡៃ គា ហៅអាឈី ភេទស្រី អាយុ៣០ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករ បណ្តាលឲ្យស្លា.ប់។ ក្រោយពីធ្វើសកម្មភាពរួចជនសង្ស័យឈ្មោះ គឹម សំអាន បានរត់គេចខ្លួនបាត់។

លុះមកដល់ថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២២ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហកាជាមួយស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងស្នងការដ្ឋាននគរបាលខេត្តកណ្ដាល ធ្វើការឃាត់ខ្លួនបានជនសង្ស័យឈ្មោះ គឹម សំអាន ភេទប្រុស នាវេលាមោង១២៖០០នាទី នៅចំណុចភូមិប្រក់ក្ដា ឃុំវិហារលួង ស្រុកពញឮ ខេត្តកណ្ដាល។ បច្ចុប្បន្ន យើងបានប្រគល់ជនសង្ស័យឈ្មោះ គឹម សំអាន ជូនស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាម្ចាសករណី ដើម្បីចាត់ការបន្តតាមនីតិវិធី។

ប្រតិបត្តិការនេះ ធ្វើឡើងដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ និងអគ្គស្នងការរងទទួលផែន និងចង្អុលបង្ហាញពី លោកឧត្តមសេនីយ៍ឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។ ក្នុងនោះ ដឹកនាំប្រតិបត្តិការដោយ លោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន អនុប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

បច្ចុប្បន្នជនសង្ស័យខាងលើកម្លាំងនគរបាលព្រហ្មទណ្ឌក្រសួងមហាផ្ទៃប្រគល់ឲ្យកម្លាំងនគរបាលជំនាញព្រហ្មទណ៏ខណ្ឌដង្កោសាកសួបន្តនិងកសាងសុំនុំរឿងបញ្ជូនទៅកាន់តុលាការចាត់ការតាមនិតិវិធី៕

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *