Breaking News

អាជ្ញាធរសង្កាត់គោកឃ្លាងជួសជុលផ្លូវលំ១ខ្សែប្រវែង ២៣០ម៉ែត្រ ទទឹង ៦ម៉ែត្រជូនប្រជាពលរដ្ឋ

ភ្នំពេញ ៖ លោក ញ៉ាត សាម៉េត ចៅសង្កាត់គោកឃ្លាង បានធ្វើការជួសជុលកំណាត់ផ្លូវលំ១ខ្សែប្រវែង ២៣០ម៉ែត្រ ទទឹង ៦ម៉ែត្រ ស្ថិតនៅមុខប៉ុស្តិ៍នគរបាលគោកឃ្លាង ភូមិគោកឃ្លាង សង្កាត់គោកឃ្លាង ខណ្ឌ សែនសុខ រាជធាភ្នំពេញ ដោយចាក់ថ្មមិចកិនបង្ហាប់ ដើម្បីសម្រួលដល់ការធ្វើដំណើររបស់បងប្អូនប្រជាពលរដ្ឋដែលរស់នៅតំបន់នេះ។

លោកចៅសង្កាត់គោកឃ្លាងបានឲ្យដឹងថា,ផ្លូវនេះដែរ ដោយការយកចិត្តដាក់ និងគិតគូររបស់ក្រុមប្រឹក្សាសង្កាត់ រយៈពេលកន្លងមក រដ្ឋបាលសង្កាត់បានធ្វើការជួសជុលដោយចាក់កំទេចថ្មីជាបន្តបន្ទាប់សំរួលដល់ការធ្វើចរាចរមួយរយៈសិន ដោយហេតុថាផ្លូវនេះ ក្រុមប្រឹក្សាសង្កាត់បានដាក់បញ្ចូលក្នុងផែនការត្រូវស្ថាបនាជាបេតុងក្នុងឆ្នាំ២០២៣ខាងមុខនេះ។

លោកចៅសង្កាត់ បានបញ្ជាក់ទៀតថា គ្រប់ផ្លូវដែលមិនទាន់បានជួសជុល គឺក្រុមប្រឹក្សាសង្កាត់បានដាក់បញ្ចូលក្នុងផែនការអភិវឌ្ឍ៥ឆ្នាំរបស់ក្រុមប្រឹក្សាសង្កាត់ ដែលយើងនឹងធ្វើការជួសជុលស្ថាបនា ជាជំហ៊ានៗ ទៅតាមកញ្ចប់ថវិកាផ្នែកអភិវឌ្ឍន៏ស្របទៅតាមកម្មវិធីវិនិយោគប្រចាំឆ្នាំ ដែលបានកំណត់ដោយក្រុមប្រឹក្សាសង្កាត់។

គេសង្កេតឃើញថា សង្កាត់គោកឃ្លាងជាសង្កាត់មួយក្នុងចំណោមសង្កាត់ជាច្រើនទៀតនៅក្នុងខណ្ឌសែនសុខ រាជធានីភ្នំពេញ ដែលមានការអភិវឌ្ឍន៍ច្រើនពិសេសទៅលើផ្នែកហេដ្ឋារចនាសម្ព័ន្ធនានានិងភាពរហ័សរហួនផ្នែកសេវាផ្សេងៗជូនប្រជាពលរដ្ឋក្នុងមូលដ្ឋានបានយ៉ាងល្អក្រោមការដឹកនាំរបស់លោកញ៉ាត សាម៉េត ៕

Check Also

សេចក្តីប្រកាសព័ត៌មានរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ពាក់ព័ន្ធនឹងករណីឃាត់ខ្លួនប្រជាពលរដ្ឋ និងព្រះសង្ឃ ១០អង្គ/នាក់ ដើម្បីធ្វើកិច្ចសន្យាអប់រំ និងឱ្យត្រលប់ទៅលំនៅឋានវិញរៀងៗខ្លួន!

Leave a Reply

Your email address will not be published. Required fields are marked *