Breaking News

ឃាត់​ខ្លួន​មុខសញ្ញា​ជល់មាន់២នាក់​ និង​ដកហូត​បាន​វត្ថុតាងមួយចំនួន​ បន្ទាប់​ពី​សមត្ថកិច្ច​បង្ក្រាប​ល្បែងស៊ីសង​ខុសច្បាប់​ នៅក្រុងកំពង់ចាម

កំពង់ចាម​៖ ដោយអនុវត្តន៍នូវគោលនយោបាយ ភូមិ-ឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលកម្ពុជា ដេីម្បីធានាបាននូវសន្តិសុខ សុវត្ថិភាព ជូនបងប្អូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន​ និង​ដោយ​មាន​ការ​ចង្អុល​បង្ហាញ​ពី​ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តកំពង់ចាម​ កាល​ពី​វេលាម៉ោង​៩​ និង​៣០នាទី​ព្រឹក​ ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២២ បន្ទាប់ពីទទួលបានបណ្តឹងពីប្រជាពលរដ្ឋភ្លាម លោកឧត្តមសេនីយ៍ទោ ឯម កុសល ស្នងការនគរបាលខេត្តកំពង់ចាម បានបញ្ជាដល់កម្លាំងជំនាញរបស់ផែនការងារនគរបាលព្រហ្មទណ្ឌ សហការជាមួយ កម្លាំងជំនាញរបស់អធិការដ្ឋាននគរបាលក្រុងកំពង់ចាម និងអាជ្ញាធរមូលដ្ឋាន ចុះបង្ក្រាបករណីលួចលេងល្បែងស៊ីសងខុសច្បាប់ (ជល់មាន់ភ្នាល់ដាក់ប្រាក់) នៅចំណុចក្រោមដើមស្វាយក្នុងដីទុកចោលមួយកន្លែង ស្ថិតនៅភូមិនាងគង្ហីង សង្កាត់សំបួរមាស ក្រុងកំពង់ចាម។

ជាលទ្ធផលកងសមត្ថកិច្ចបង្រ្កាបចាប់ឃាត់ខ្លួនបានមុខសញ្ញាចំនួន០២នាក់ និងដកហូតវត្ថុតាងមួយចំនួន។
បច្ចុប្បន្នជនសង្ស័យទាំង០២នាក់ រួមនឹងវត្ថុតាងខាងលើ ត្រូវបានបញ្ជូនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពង់ចាម ដើម្បីចងក្រងសំណុំរឿងតាមនីតិវិធី​ ៕ដោយ៖ សិរី នាគ

 

Check Also

ស្រុកពួក​ ខេត្ត​សៀមរាប​ត្រូវបានប្រកាស​ជាស្រុក​ អស់មីន

Leave a Reply

Your email address will not be published. Required fields are marked *