Breaking News

ឃាត់ខ្លួនក្មេងទំនើង ១១នាក់ ខណៈប្រមូលផ្តុំគ្នានៅផ្លូវជាតិលេខ ៦ ក្នុងនោះខ្លះលេងបៀ ខ្លះឈររញ៉េរញ៉ៃនៅចិញ្ចើមផ្លូវ

ខេត្តកណ្តាល៖ ក្រុមក្មេងទំនើងមានគ្នា ១១នាក់ ត្រូវបានកម្លាំងនគរបាលស្រុកមុខកំពូលបង្ក្រាបឃាត់ខ្លួន នៅវេលាម៉ោងប្រមាណ ២រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ ២០២២ នេះ ខណៈដែលពួកគេបានប្រមូលផ្តុំគ្នា នៅចំណុចផ្លូវជាតិលេខ ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ដោយអ្នកខ្លះលេងបៀ ខ្លះទៀតឈររញ៉េរញ៉ៃនៅចិញ្ចើមផ្លូវជាតិ ។

ក្រុមក្មេងទំនើងចំនួន ១១នាក់ ដែលត្រូវបានឃាត់ខ្លួនខាងលើ ទី១-ឈ្មោះ បាន ប្រុស ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងថតរូប មានទំលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល, ទី២-ឈ្មោះ ហុង សីហា ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់ត្រី ទីលំនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល, ទី៣ ឈ្មោះ សុង ណារុង ភេទប្រុសអាយុ១៥ឆ្នាំជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល, ទី៤ ឈ្មោះ ផូ ផានិត ភេទប្រុស អាយុ ១៥ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅភូមិចំបក់មាស សង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ, ទី៥ ឈ្មោះ ធា វិលាក់ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិព្រែកតាបែន ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល, ទី៦ ឈ្មោះ ធី សីហា ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូល, ទី៧ ឈ្មោះ ហេន សុយាណុន ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ សិស្ស មានទីលំនៅ ភូមិឡឥដ្ឋ ឃុំព្រែកដំបង ស្រុកមុខកំពូល, ទី៨ ឈ្មោះ ឡូន សុភ័ក្រ ភេទប្រុស អាយុ ១៦ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅភូមិក្រោម ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល, ទី៩ ឈ្មោះ ថន វន្ថ ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករមានទីលំនៅភូមិលើ ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល, ទី១០ ឈ្មោះ ប៊ូ ឆវន្ត័ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាងម៉ូតូមានទីលំនៅភូមិកណ្តាល ឃុំព្រែកអញ្ចាញ ស្រុកមុខកំពូល និងទី១១ ឈ្មោះ ជិន វ៉េងគ័ង ភេទប្រុស អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរសិស្ស មានទីលំនៅ ភូមិស្វាយជ្រុំ ឃុំព្រែកដំបង ស្រុកមុខកំពូលខេត្តកណ្តាល ។

ជាមួយនឹងការឃាត់ខ្លួនក្រុមក្មេងទំនើងខាងលើ សមត្ថកិច្ចបានធ្វើការដកហូតវត្ថុតាងរួមមាន៖ ម៉ូតូ ៥គ្រឿង, បៀនីឡុងចំនួន ១ហ៊ូ និងកន្សែងពោះគោចំនួន ០១ ។

សមត្ថកិច្ចបានឱ្យដឹងថា នៅវេលាម៉ោងជាង ១រំលងអធ្រាត្រ ឈានចូលថ្ងៃទី ១៤ ធ្នូ ២០២២ ក្រុមក្មេងទំនើងខាងលើបានប្រមូលផ្តុំគ្នានៅចំណុចផ្លូវជាតិលេខ ៦ ភូមិកោះរកា ឃុំព្រែកអញ្ចាញ ក្នុងនោះខ្លះលេងបៀ ខ្លះឈររញ៉េរញ៉ៃនៅចិញ្ចើមផ្លូវជាតិ ហើយក៏មានប្រជាពលរដ្ឋបានរាយការណ៍មកសមត្ថកិច្ច ។ ក្រោយពីទទួលបានព័ត៌មានភ្លាម កម្លាំងអន្តរាគមន៍ស្រុកបានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលព្រែកអញ្ចាញ ចុះទៅអន្តរាគមន៍យកក្រុមក្មេងទំនើងខាងលើមកអធិការដ្ឋាននគរបាលស្រុកមុខកំពូលធ្វើការសួរនាំ និងចាត់ការតាមនីតិវិធី ៕ដោយ៖ សិរី នាគ

Check Also

តុលាការ ចោទប្រកាន់ជនជួញដូរគ្រឿងញៀន៣នាក់ពីបទសម្អាតប្រាក់

Leave a Reply

Your email address will not be published. Required fields are marked *