Breaking News

នគរបាលខណ្ឌឬស្សីកែវ​ ឃាត់ខ្លួនជនសង្ស័យ៣នាក់ពាក់ព័ន្ធករណីលួចម៉ូតូ

  ភ្នំពេញ​៖​ កម្លាំងនគរបាលសង្កាត់ស្វាយប៉ាក​ នៃអធិការដ្ឋាននគរបាលខណ្ឌឫស្សីកែវ​ បានឃាត់ខ្លួនជនសង្ស័យ៣នាក់បន្ទាប់ពីធ្វើសកម្មភាពលួចម៉ូតូម៉ាកស៊ុយហ្សុយគី

ប៊ីតប៊យបានសម្រេចតែរត់មិនរួច នៅវេលាម៉ោង២​ និង០៥នាទីទៀបភ្លឺ ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២ នៅត្រង់ចំណុចបុរីលឹមឈាងហាក់ ផ្លូវលេខ១០០៣ ក្រុមទី៥ ភូមិឡកំបោរ សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។

សមត្ថកិច្ចបានឲ្យដឹងថា​ ជនរងគ្រោះឈ្មោះ គឹម បញ្ញារ័តន៍ ភេទប្រុស អាយុ៣១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅកន្លែងកើតហេតុ មុខរបរអ្នកសារព័ត៌មាន។​ ចំណែកជនសង្ស័យ០៣នាក់ដែលឃាត់ខ្លួនបានរួមមាន​ ៖​ ទី១-ឈ្មោះ សុខ ជា ហៅ ណាន ភេទប្រុស អាយុ!២១ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅតាមដីឡូត៍ ក្នុងក្រុម៨ ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក មុខរបរមិនពិតប្រាកដ(មានសារធាតុញៀន) ឃាត់ខ្លួន។ ២-ឈ្មោះ សាយ រតនា ហៅ លាន ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ស្នាក់នៅតាមដីឡូត៍ក្នុងក្រុម៨  ភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក(មានសារធាតុញៀន) ឃាត់ខ្លួន ។ និង៣-ឈ្មោះ ហាន ភេទប្រុស អាយុប្រហែលជាង៣០ឆ្នាំ (គេចខ្លួន)។

សម្ភារដកហូតមានម៉ូតូ០១គ្រឿងម៉ាកស៊ុយហ្សុយគីប៊ីតប៊យ ពណ៌សលាយខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ១i-៤១៦៨ជារបស់ជនរងគ្រោះ( ប្រគល់ឱ្យជនរងគ្រោះវិញ)៕ដោយ៖ សិរី នាគ

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *