Breaking News

រថយន្ត Lexus RX330 បើកបុកបង្គោលស្លាកប៉ាណូពេញទំហឹង រងការខូចខាតយ៉ាងដំណំ

​     ភ្នំពេញ​ ៖ បុរសម្នាក់បេីករថយន្តម៉ាក​ Lexus RX-330 ក្នុងល្បឿនលឿន​ រួចរេចង្កូតជ្រុលទៅបុកបង្គោលស្លាកសញ្ញាប៉ាន់ណូពេញទំហឹង

រងការខូចខាតយ៉ាងដំណំ​ ។

ហេតុការណ៍នេះបានកើតឡើងកាលពីវេលាម៉ោង ១១ និង៣០ នាទីយប់ថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២២​ ស្ថិតនៅចំណុចខាងមុខ ក្រុមហ៊ុន​លក់ម៉ូតូ Suzuki តាមបណ្តោយផ្លូវជាតិលេខ១ ក្នុងសង្កាត់ច្បារអំពៅទី២ ខណ្ឌច្បារអំពៅ​ រាជធានីភ្នំពេញ​ ។ 

​     អ្នកឃើញហេតុការណ៍បានឲ្យដឹងថា​ មុនពេលកេីតហេតុគេឃេីញបុរសម្នាក់បេីករថយន្តម៉ាក​Lexus RX330 ពណ៌ស ពាក់ផ្លាកលេខភ្នំពេញ2AT-3317 ធ្វេីដំណេីរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីកេីតទៅលិច​ ក្នុងល្បឿនលឿន  លុះមកដល់ចំណុចកេីតហេតុ​ ស្រាប់តែរេចង្កូតទៅខាងឆ្វេងបុកខឿនពុះចែកទ្រូងផ្លូវ​ និងបុកបង្គោលស្លាកសញ្ញាប៉ាន់ណូមួយដេីមបន្ថែមទៀតបណ្តាលឲ្យបាក់ត្រេត​ ឯរថយន្តបង្កបានរងការខូចខាតផ្នែកយ៉ាងដំណំ​ តែក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះមិនបណ្តាលឲ្យនរណាម្នាក់រងរបួសនោះឡេីយ​ ។ 

​     ក្រោយកេីតហេតុ​ សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់​ និងទាក់ទងសមត្ថកិច្ចជំនាញចរាចរណ៍ឲ្យមកធ្វេីការវាស់វែង និងស្ទួចយករថយន្តបង្កទៅរក្សាទុកនៅអធិការរដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីដោះស្រាយគ្នាតាមច្បាប់​ ៕​ដោយ៖ សិរី នាគ

Check Also

ហេតុអ្វីក្រុមប្រឆាំងតែងតែវាយប្រហារ និងរិះគន់ ជេរប្រមាថ លោក ព្រាប កុល?

Leave a Reply

Your email address will not be published. Required fields are marked *