Breaking News

លោក សម រង្ស៉ី ពិតជាល្ងង់ខ្លៅមែនទែន សូម្បីតែអាណត្តិប្រធានអាស៊ានក៏មិនដឹងដែរ ហើយក៏ជាការប្រមាថដ៏ធ្ងន់ធ្ងរបំផុត ចំពោះប្រធានាធិបតីបារាំងម៉ាក្រុង និងមេដឹកនាំអឺរ៉ុប២៧ប្រទេសថាជា « មនុស្សល្ងង់ »

ភ្នំពេញ៖ មហាជនផ្ទុះសំណើចជាខ្លាំងចំពោះភាពល្ងង់ខ្លៅ របស់ជនក្បត់ជាតិ៣ជំនាន់ សម រង្ស៉ី ធ្វើនយោបាយជិតចូលរណ្តៅទៅវិញហើយ សូម្បីអាណត្តិការងាររបស់ប្រធានអាស៊ានក៏មិនដឹងដែរ ហើយការលើកឡើងថា «សម្តេចតេជោ ហ៊ុន សែន លួចប្រើតួនាទីជាប្រធានអាស៊ាន ដើម្បីឱ្យប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទទួលជាផ្លូវការ» នោះស្មើនឹងការប្រមាថដ៏ធ្ងន់ធ្ងរបំផុតចំពោះប្រធានាធិបតីបារាំងម៉ាក្រុង, និងមេដឹកនាំអឺរ៉ុបទាំង២៧ប្រទេស ព្រមទាំងសភាអឺរ៉ុប, ស្នងការអឺរ៉ុប, ប្រធានក្រុមប្រឹក្សាអឺរ៉ុបថា មនុស្សល្ងង់មិនយល់ ហើយឲ្យសម្តេចតេជោបោកប្រាស់បាន។

ក្រៅពីការចោទប្រកាន់ដ៏ធ្ងន់ធ្ងន់ចំពោះមេដឹកនាំសហភាពអឺរ៉ុប, សំណេររបស់ជនក្បត់ជាតិ សម រង្ស៉ី ក៏បានប្រមាថដ៏ធ្ងន់ធ្ងរបំផុតលើមេដឹកនាំអាស៊ានទាំងអស់ ជាពិសេសលោកប្រធានាធិបតីឥណ្ឌូណេស៊ី Joko Widodo ដែលនឹងធ្វើជាប្រធានអាស៊ាននៅឆ្នាំក្រោយ២០២៣ថា ក៏ជាមនុស្សល្ងង់ខ្លៅផងដែរ ដែលអាចឲ្យសម្តេចតេជោបោកប្រាស់បាន។

ជនក្បត់ជាតិតជំនាន់តាំងពីជីតា សម រង្ស៉ី បានសរសេរសារបែបល្ងីល្ងើពកថ្ងាស់លើហ្វេសប៊ុករបស់ខ្លួនថា «សម្តេចតេជោ ហ៊ុន សែន លួចប្រើតួនាទីជាប្រធានអាស៊ាន ដើម្បីឱ្យប្រធានាធិបតីបារាំង អេម៉ានុយអែល ម៉ាក្រុង ទទួលជាផ្លូវការ នៅថ្ងៃ១៣ ខែធ្នូ ឆ្នាំ២០២២។ តាមការពិត ប្រធានាធិបតីឥណ្ឌូនេស៊ី ចូកូ វីដូដូ ទេ ដែលជាប្រធានអាស៊ានបច្ចុប្បន្ន»។

តាមធម្មនុញ្ញរបស់អាស៊ាន បើទោះបីថាញញួរអាស៊ាន ត្រូវបានសម្តេចតេជោ ហ៊ុន សែន ប្រគល់ជូនទៅប្រធានាធិបតីឥណ្ឌូនេស៊ី កាលពីខែវិច្ឆិកាទៅហើយក្តី តែសុពលភាពក្នុងឋានៈជាប្រធានអាស៊ានរបស់សម្តេចតេជោ មិនទាន់អស់នៅឡើយទេ។ សម្តេចតេជោ ហ៊ុន សែន បន្តកាន់តំណែងប្រធានអាស៊ាននេះ រហូតដល់ដល់ដាច់ឆ្នាំ២០២២ ហើយប្រធានាធិបតីឥណ្ឌូនេស៊ី ត្រូវទទួលតំណែងប្រធានអាស៊ាន ចាប់ពីឆ្នាំ២០២៣ទៅ។

ពេលឃើញសំណេរនេះហើយនាំឱ្យមហាជនគ្រប់ស្រទាប់វណ្ណៈ អស់សំណើចហួសចិត្ត ចំពោះភាពល្ងង់ខ្លៅរបស់អ្នកនយោបាយចាញ់មិនដែលឈ្នះរូបនេះ។ បើទោះបីថា មិនដែលបានមានជោគវាសនាបានធ្វើប្រធានអាស៊ាន តែក្នុងនាមអ្នកនយោបាយមួយរូប គួរណាស់តែយល់ខ្លះពីកិច្ចការរបស់អាស៊ាន។

សំណេររបស់ជនក្បត់ជាតិតជំនាន់រូបនេះ បានធ្វើឱ្យមហាជនមើលឃើញថា អ្នកនយោបាយជិតអស់សង្ខារូបនេះគឺពិតជាល្ងង់ពកថ្ងាស់ និងគ្មានចំណេះដឹងអ្វីទាំងអស់៕ដោយ៖ សិរី នាគ

Check Also

លិខិតមិត្តអ្នកអាន៖ បុគ្គល អ៊ុំ សំអាន គ្មានតម្លៃអ្វីមកវែកញែកពីកិច្ចការព្រំដែនកម្ពុជា និងប្រទេសជិតខាងទេ

Leave a Reply

Your email address will not be published. Required fields are marked *