Breaking News

រថយន្តម៉ាកLexusRX330បើកលឿនទៅបុកពីក្រោយរថយន្តស៊េរីទំនើបចតស្ងៀមខូចខាតយ៉ាងដំណំ

ភ្នំពេញ៖ បុរសម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀតបានបើករថយន្តម៉ាក LexusRX330មួយគ្រឿងក្នុងល្បឿនលឿនខ្វះការប្រុងប្រយ័ត្នបានជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើបចិតស្ងៀមនៅចិញ្ចើមផ្លូចខូចខាតយ៉ាងដំណំសំណាងល្អមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៌គ្រោះថ្នាក់ចរាចរណ៍នេះដែរបានកើតឡើងនៅវេលាម៉ោង២និង១៥នាទីរំលងអាធ្រាតឈានចូលថ្ងៃទី១៧ ខែធ្នូឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវព្រះសុីសុវត្តិ ក្នុងសង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

បើយោងតាមប្រភពពីបុរសម្នាក់សុំមិនបញ្ចេញឈ្មោះ នៅកន្លែងកើតហេតុបានប្រាប់អោយដឹងថា មុនកើតហេតុគេឃើញបុរសជនជាតិបរទេសម្នាក់រួមដំណើរជាមួយនិងមនុស្សប្រុសស្រី៣នាក់ទៀតបានបើករថយន្តស៊េរីទំនើបពណ៌សមួយគ្រឿងពាក់ផ្លាកលេខ កម្ពុជា CHR.1881បើកបរតាមបណ្តោយផ្លូវព្រះសុីសុវត្តិក្នុងទិសដៅពីត្បូងមកជើង ខណះមកដល់ចំណុចកើតហេតុបានអែបរថយន្តចតទុកនៅចិញ្ចើមផ្លូវរួចនាំគ្នាមកដើរកំសាន្តនៅមាត់ទន្លេ មួយសន្ទុះក្រោយមកស្រាប់តែមានរថយន្តបង្កមួយគ្រឿងម៉ាក lexusRX330ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AS-1701 បើកបរដោយបុរសម្នាក់រួមដំណើរជាមួយនិងបុរសម្នាក់ទៀតធ្វើដំណើរតាមបណ្តោយផ្លូវព្រះសុីសុវត្តិស្របគ្នាទិសដៅពីត្បូងមកជើងក្នុងល្បឿនលឿនខណះមកដល់ចំណុចកើតហេតុខាងលើពុំដឹងថាមានបញ្ហាអ្វីនោះទេក៏បានរេចង្កូតមកខាងស្តាំដៃជ្រុលទៅបុកពីក្រោយរថយន្តស៊េរីទំនើបដែលចតស្ងៀមនៅចិញ្ចើមផ្លូវយ៉ាងពេញទំហឹងបណ្តាលអោយរងការខូចខាតធ្ងន់ធ្ងរទាំងសងខាង សំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្ស។ ហើយភ្លាមៗនោះដែរម្ចាស់រថយន្តបង្កបានគេចខ្លួនពីកន្លែងកើតហេតុបាត់ស្រមោលបន្សល់ទុកតែរថយន្ត។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ជ័យជំនះចុះមកដល់រួចក៏ទំនាក់ទំនងទៅផ្នែកជំនាញចរាចរណ៍បន្តឲ្យចុះមកពិនិត្យនិងធ្វើកំណត់ហេតុយករថយន្តទាំង ២គ្រឿងទៅរក្សាទុកនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញរង់ចាំភាគីទាំងសងខាងចូលខ្លួនមកដោះស្រាយនៅពេលក្រោយ៕ដោយ៖ សិរី នាគ

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *