Breaking News

រថយន្តមិនចាំម៉ាកមួយគ្រឿងបុកបុរសជនជាតិវៀតណាមម្នាក់ស្លាប់នៅផ្លូវ៦០ម៉ែត្រ

ភ្នំពេញ-បុរសជនជាតិវៀតណាមម្នាក់ស្លាប់ភ្លាមៗ ខណ:កំពុងជិះម៉ូតូតាមផ្លូវត្រូវរថយន្តមិនចាំម៉ាកបុកពេញទំហឹង នៅតាមបណ្តោយផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ កាលពីវេលាម៉ោង១និង៤០នាទីរសៀល ថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ 

សពជនរងគ្រោះខាងលើនេះមានឈ្មោះ វីង ចាំង ហៀវ អាយុ៤០ឆ្នាំ ជនជាតិវៀតណាម មុខរបរ ជាងសំណង់ ស្នាក់នៅសង្កាត់ដើមមៀន ក្រុងតាខ្មៅមខេត្តកណ្តាល។

យោងតាមប្រភពព័ត៍មាននៅកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញជនរងគ្រោះខាងលើជិះម៉ូតូមួយគ្រឿងម៉ាកហុងដា សេ១២៥ ស៊េរីឆ្នាំ២០០៧ ពណ៍ខ្មៅពាក់ផ្លាកលេខ ភ្នំពេញ1AF-1837 ធ្វើដំណើរពីទិសដៅពីជើងទៅត្បូង លុះដល់ចំនុចកើតហេតុ ស្រាប់តែមានរថយន្តមិនចាំម៉ាកបើកបរស្របទិសគ្នា ក្នុងល្បឿនយ៉ាងលឿនជ្រុលទៅបុកជនរងគ្រោះបណ្តាលឲ្យស្លាប់ភ្លាមៗនៅនិងកន្លែងកើតហេតុតែម្តង។

ចំណែកអ្នកបើកបររថយន្តបង្កបានព្យាយាមបើករថយន្តរត់គេចខ្លួនបាត់ស្រមោលដោយសុវត្ថិភាព។

ក្រោយពលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍នគរបាលខណ្ឌមានជ័យ សហការណ៍ជាមួយកម្លាំងជំនាញនគរបាលការិយាល័យចរាចរណ៍ជើងគោកចុះមកធ្វើការវាស់វែងនិងធ្វើកំណត់ហេតុប្រគល់សពជូនក្រុមគ្រួសារជនរងគ្រោះដឹកយកទៅធ្វើបុណ្យតាមប្រពៃណី៕

Check Also

រដ្ឋមន្រ្តីក្រសួងព័ត៌មាន៖ ៧ឆ្នាំចុងក្រោយនេះ ពុំមានអ្នកសារព័ត៌មានណាម្នាក់​ទទួលពិន័យជាប្រាក់ឬជាប់ពន្ធធនាគារដោយសារការបំពេញតួនាទី និងភារកិច្ចស្របច្បាប់ និងតាមក្រមសីលធម៌ជាអ្នកសារព័ត៌មាននោះទេ

Leave a Reply

Your email address will not be published. Required fields are marked *