Breaking News

កូរ៉េ​ខាង​ជើង​បញ្ជាក់​ពី​ការ​សាកល្បង​អាវុធ​យុទ្ធសាស្ត្រ​ថ្មី​ដោយ​ជោគជ័យ

ទីភ្នាក់ងារសារព័ត៌មានរដ្ឋកូរ៉េខាងជើង KCNA បានផ្សាយនៅថ្ងៃទី ១៦ ខែធ្នូថា ប្រទេសកូរ៉េខាងជើងបានសាកល្បងម៉ាស៊ីន សម្រាប់មីស៊ីលយុទ្ធសាស្ត្រ ដែលមានកម្លាំងខ្លាំង ដើម្បីបង្កើតអាវុធយុទ្ធសាស្ត្រថ្មី។

ការធ្វើតេស្តដែលបានធ្វើឡើងនៅថ្ងៃទី ១៥ ខែធ្នូនៅឯកន្លែងបាញ់បង្ហោះផ្កាយរណប Sohae ក្រោមការដឹកនាំរបស់មេដឹកនាំកូរ៉េខាងជើងលោកគីម​ជុងអ៊ុន បានបង្ហាញពីភាពជឿជាក់ និងស្ថេរភាពនៃម៉ាស៊ីន ក៏ដូចជាការផ្តល់នូវការធានាសម្រាប់ការអភិវឌ្ឍន៍ប្រព័ន្ធអាវុធយុទ្ធសាស្ត្រប្រភេទថ្មីមួយ។

សារព័ត៌មាន AFP នៅថ្ងៃសុក្រ ទី១៦ ខែធ្នូ ឆ្នាំ២០២២ បានផ្សាយ ទីក្រុងព្យុងយ៉ាងបានធ្វើតេស្ដលើ «ម៉ូទ័រដំណើរការដោយឥន្ធនៈរឹងដែលមានកម្លាំងរុញខ្លាំង» ខណៈរបបដឹកនាំលោក គីម ជុងអ៊ុន បន្តអភិវឌ្ឍអាវុធយុទ្ធសាស្ត្រថ្មីៗ ព្រមទាំងបង្កើនល្បឿនកម្មវិធីមីស៊ីល និងអាវុធនុយក្លេអ៊ែរ។

នៅក្នុងសេចក្ដីរាយការណ៍របស់ខ្លួន ប្រព័ន្ធផ្សព្វផ្សាយរដ្ឋកូរ៉េខាងជើង KCNA បានឱ្យដឹងថាការធ្វើតេស្ដខាងលើធ្វើឡើង នៅក្រោមការបញ្ជា និងត្រួតពិនិត្យដោយផ្ទាល់ ពីសំណាក់លោក គីម ជុងអ៊ុន កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ នៅឯទីតាំងបាញ់បង្ហោះផ្កាយរណបស៊ូហេ (Sohae)KCNA​ បានបញ្ជាក់បន្ថែមទៀតថា ការធ្វើតេស្ដ បាញ់ បានបង្ហាញថាពីភាពគួរឱ្យជឿជាក់ និងស្ថិរភាពនៃម៉ូទ័រ ដែលនេះបានផ្ដល់ការធានាសម្រាប់ការអភិវឌ្ឍប្រព័ន្ធអាវុធយុទ្ធសាស្ត្រថ្មីដទៃទៀត។

ជុំវិញការធ្វើតេស្ដនេះដែរ បើតាមក្រុមអ្នកជំនាញ ការធ្វើតេស្ដខាងលើរបស់កូរ៉េខាងជើង មានគោលដៅអភិវឌ្ឍ «បច្ចេកវិទ្យាមីស៊ីលបាលិស្ទីគអន្តរទ្វីប ICBM ដំណើរការ ដោយឥន្ធនៈរឹង» ជាមួយម៉ូទ័រដែលមានកម្លាំងរុញខ្លាំង ហើយដែលទីក្រុងព្យុងយ៉ាងអះអាងថាជារបកគំហើញដំបូងគេនៅក្នុងប្រទេស៕

 

 

Check Also

ឯកឧត្ដម​បណ្ឌិត​ លី​ ធុជ​ អនុប្រធាន​ទី១​ អាជ្ញាធរ​មីន​ បាន​ជួប​ពិភាក្សា​ក្រៅ​ផ្លូវ​ការ​ជាមួយ​ ឯកឧត្ដម​បណ្ឌិត​ Ale Musar​ ស្វាមី​លោកជំទាវ​ប្រធានាធិបតី​នៃ​ប្រទេស​ស្លូវើនៀ

Leave a Reply

Your email address will not be published. Required fields are marked *