ភ្នំពេញ៖ រថយន្តម៉ាកlexusNX200tមួយគ្រឿងបើកបរដោយបុរសម្នាក់ក្នុងល្បឿនលឿនបានបើកគេចពីរថយន្តមួយគ្រឿងទៀតមិនចាំម៉ាកបើកកាត់ពីមុខក៏បួងចង្កូតគេចជ្រុលទៅបុកទម្លុះចូលរបងផ្ទះពលរដ្ឋរងការខូចខាតអស់មួយចំនួនសំណាងល្អមិនបង្កអោយគ្រោះថ្នាក់ដល់មនុស្ស។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង២រំលងអធ្រាតឈានចូលថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវបេតុង ក្នុងសង្កាត់ស្ទឹងមានជ័យទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។
បើយោងតាមការបញ្ជាក់ពីកន្លែងកើតហេតុបានប្រាប់អោយដឹងថា ដំបូងគេឃើញរថយន្តម៉ាកlexusNX200tពណ៌សមួយគ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 2BC-6172បើកបរដោយបុរសម្នាក់ធ្វើដំណើរចេញពីផ្លូវបេតុងក្នុងទិសដៅពីលិចមកកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុខាងលើបានអកហ្សឺនិងរថយន្តមួយគ្រឿងមិនចាំម៉ាកបើកឆ្លងកាត់នៅពីខាងមុខរួចម្ចាស់រថយន្តlexusNX200tបានបួងចង្កូតគេចក៏ជ្រុលទៅបុកទម្លុះចូលរបងផ្ទះពលរដ្ឋតែម្តងទៅ សំណាងល្អមិនបង្កអោយមានគ្រោះថ្នាក់ដល់មនុស្សខូចខាតតែរបងផ្ទះពលរដ្ឋ និងបង្គោលស្លាកសញ្ញារួមទាំងសម្ភារះនៅខាងក្នុងផ្ទះមួយចំនួនតែប៉ុណ្ណោះ ។
បន្ទាប់ពីកើតហេតុខាងលើក៏មានវត្តមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្ទឹងមានជ័យទី ១ចុះមកដល់រួចឲ្យភាគីទាំងសងខាងសម្រួលគ្នាដោយភាពម្ចាស់រថយន្តបង្កព្រមសងក្នុងការជួសជុលទៅលើរបងផ្ទះពលរដ្ឋដើម្បីបញ្ចប់រឿងនៅនឹងកន្លែងកើតហេតុ៕