ខេត្តកំពត ៖ ដើម្បីឲ្យមានសោភណភាពទីក្រុង និងសុខសុវត្ថិភាព បងប្អូនប្រជាពលរដ្ឋ និងភ្ញៀវទេចរណ៍ដែលមកកំសាន្តក្នុងក្រុងកំពតនៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២ នេះលោកអែត សារិទ្ធិ អភិបាលរងក្រុង តំណាងលោកលាងរឿន សុធីអភិបាលក្រុងកំពត បានដឹកនាំក្រុម ការងាររដ្ឋបាលក្រុង សហការជាមួយ ក្រុមការងាររបស់រដ្ឋបាលខេត្តនិងសង្កាត់កំពង់កណ្តាល បានដាក់ម៉ាស៊ីនកាត់មែកឈើដែលងាប់ និងមែកឈើដែលមានបញ្ហាប្រឈម និងគ្រោះថ្នាក់ នៅក្នុងភូមិសាស្ត្រសង្កាត់កំពង់កណ្តាល ក្រុងកំពត ខេត្តកំពត ។
លោកអែត សារិទ្ធិ អភិបាលរងក្រុងអោយដឹងថា សកម្ម ភាពទាំងនេះក្រោមការចង្អុលបង្ហាញពីលោកអភិបាល នៃគណៈអភិបាលខេត្ត និងដោយការគិតគូពីសោភណ ភាពក្រុងនិងសុខសុវត្ថិភាពបងប្អូនប្រជាពលរដ្ឋនិងភ្ញៀវទេចរណ៍ដែលមកកំសាន្តក្នុងក្រុងកំពត ទើបអាជ្ញាធរបានរៀបចំកាត់តម្រឹមសំអាតមែកឈើដែលបាក់ធ្លាក់ដើម្បីឲ្យមានសោភ័ណភាពនិងបង្ការគ្រោះថ្នាក់ផង។
សូមបញ្ជាក់ផងដែរថានៅព្រឹកដដែលនេះ លោកអែត សារិទ្ធិ បានអញ្ជើញដឹកនាំកិច្ចប្រជុំរៀបចំផែនការដល់យុវជន ស.ស.យ.ក ក្រុងកំពត ដេីម្បីចុះបិទស្ទីកគ័រ ណែនាំនិងផ្សព្វផ្សាយអំពី ទីក្រុងគ្មានផ្សែងបារី នៅតាមផ្សារ ភោជណីយដ្ឋាន និងផ្ទះសំណាក់ ក្នុងក្រុងកំពត ខេត្តកំពងផងដែរ។
ជាការចូលរួមជាមួយអាជ្ញាធរក្រុងគេសង្កេតឃើញថាបងប្អូនប្រជាពលរដ្ឋដែលជាម្ចាស់ភោជណីយដ្ឋាន និងផ្ទះសំណាក់ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋលក់ដូរនៅតាមទីផ្សារបានសហការយ៉ាងល្អស្របតាមពាក្យស្លោកគឺទីក្រុងគ្មានផ្សែងបារី៕