ភ្នំពេញ៖ នៅយប់ថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២២ មានគ្រោះអគ្គិភ័យមួយបានឆាបឆេះផ្ទះប្រជាពលរដ្ឋអស់ចំនួន ១ខ្នងអស់ទាំងស្រុង និងផ្ទះ២ខ្នងទៀតរងកខាតខូចខាតមួយចំនួន ស្ថិតនៅភូមិឫស្សីែកវ សង្កាត់ទួលសង្កែទី១ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ក្នុងប្រតិបត្តិការនេះ សមត្ថកិច្ចបានប្រើប្រាស់ឡានទឹក ចំនួន ២៨គ្រឿង ដើម្បីចេញមកជួយសង្គ្រោះ ដោយប្រើប្រាស់ទឹកអស់ ២៨ឡាន ហើយឡានទឹកទាំងអស់នេះ មានទាំងរបស់សមត្ថកិច្ច និងក្រុមហ៊ុនឯកជន ដែលបានរួមដៃគ្នាយ៉ាងស្អិតរមួតផងដែរ។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន នាយការិយាល័យ បង្ការនិងសង្គ្រោះអគ្គិភ័យបានបញ្ចាក់ថា ឡានទឹកដែលចេញជួយសង្គ្រោះរួមមាន រថយន្តការិយាល័យអគ្គិភ័យរាជធានីភ្នំពេញ ចំនួន ១៩គ្រឿង ប្រើប្រាស់ទឹកអស់ ១៩ឡាន, រថយន្តអគ្គិភ័យ ទីក្រុង ជ្រោយចង្វារ ចំនួន ០៦គ្រឿង ប្រើប្រាស់ទឹកអស់ ០៦ឡាន, រថយន្ត ទីក្រុងកោះពេជ្រ ចំនួន ០២គ្រឿង ប្រេីប្រាស់ទឹកអស់ ០២ឡាន និងរថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជា ចំនួន០១គ្រឿង ប្រើប្រាស់ទឹកអស់ ០១ឡាន។
លោកវរសេនីយ៍ឯក ព្រហ្ម យ៉ន បានបន្តទៀតថា ចំពោះគ្រោះអគ្គិភ័យខាងលេីនេះ បានបំផ្លាញផ្ទះអស់ចំនួន ០១ខ្នងទាំងស្រុង ក្នុងនោះជាប្រភេទ ថ្មក្រោមឈេីលេី ដែលមានទំហំ ០៩ម៉ែត្រ x ១២ម៉ែត្រ, ម៉ូតូចំនួន ០២គ្រឿង, ម៉ូតូកង់បីឥណ្ឌាចំនួន ០១គ្រឿង, សម្ភារៈប្រេីប្រាស់អស់មួយចំនួន និងរាដាលដល់ផ្ទះ ២ខ្នង ថ្មក្រោមឈេីលេី ។ ចំពោះមូលហេតុកម្លាំងសមត្ថកិច្ចជំនាញកំពុងតែធ្វេីការស្រាវជ្រាវ ហេីយក្នុងហេតុការណ៍នេះក៏បានបណ្តាលឲ្យមនុស្សចំនួន ០៣នាក់រងរបួសស្រាលផងដែរ៕SRN