Breaking News

សម្តេចតេជោ ហ៊ុន សែន៖ កម្ពុជា-ចិន សម្រេចពាណិជ្ជកម្មទ្វេរភាគីរហូត ១១ពាន់លានដុល្លារ កើនឡើង ​៣៧%

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបង្ហាញមោទនភាពចំពោះទំនាក់ទំនងកម្ពុជា-ចិន ដែលកាន់រីកចម្រើនជាពិសេសលើវិស័យពាណិជ្ជកម្ម។ នៅក្នុងឆ្នាំ២០២២នេះ ពាណិជ្ជកម្ម​ទ្វេភាគីកើនឡើង៣៧% លើសឆ្នាំ២០២១។ សម្ដេចតេជោ បានរំពឹងថា សេដ្ឋកិច្ចកម្ពុជា និងបន្តបោះជំហានទៅមុខតាមរយៈការជួយគ្រប់ជ្រែករបស់មិត្តចិន។

នៅក្នុងឆ្នាំ២០២២នេះ កិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងចិន កាន់តែមានភាពល្អប្រសើរ ដែលមានការ​ចម្រើនជាបន្តបន្ទាប់ធ្វើឱ្យប្រទេសទាំងពីរ ក្លាយជាមិត្តភាព​ដែកថែប ដែលបានជំរុញ​ឲ្យពាណិជ្ជកម្ម​ទ្វេភាគីកើនឡើង​ផងដែរ រហូតដល់ចំនួនប្រមាណ ​១១ពាន់លានដុល្លារអាម៉េរិក ​ក្នុងឆ្នាំ២០២១ ដែល​គិតជាភាគរយមានការកើនឡើង ៣៧% ​បើធៀបទៅនឹងឆ្នាំ២០២០។

មានប្រសាសន៍ក្នុងពិធីទទួលពានរង្វាន់សមិទ្ធផល​ពេញមួយជីវិត របស់​មេដឹកនាំ​ឆ្នើម​ពិភពលោក ប្រគល់ជូន​ដោយ​វិទ្យាសាស្រ្តសម្រាប់អាស៊ីប៉ាស៊ីហ្វិក ​ស្តីពីការបង្កើន​ទំនាក់ទំនង​អាស៊ាន-ចិន ​នៅព្រឹកថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២នេះ នៅវិមានសន្តិភាព​ សម្តេចតេជោ ហ៊ុន សែន ​នាយករដ្ឋមន្រ្តីនៃកម្ពុជា បានថ្លែងថា ​ភាពល្អប្រសើរនេះ​ ក្នុងកិច្ចសហប្រតិបត្តិការរវាងប្រទេសកម្ពុជា ​និងចិន មាន​ការរីកចម្រើនទាំងផ្នែកនយោបាយ ​សេដ្ឋកិច្ច ​និងសង្គម ត្រូវបាន​ឆ្លុះបញ្ចាំង​តាមរយៈដំណើរ​ទស្សនកិច្ច​ទៅវិញទៅមកកាន់តែ​ញឹកញាប់ ​កំណើនពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ និង​កំណើននៃការប្រាស្រ័យទាក់ទង ​រវាងប្រជាជន​ និងប្រជាជនផងដែរ។

សម្តេចតេជោ បាន​ថែ្លងបញ្ជាក់ទៀតថា រហូតមកដល់ពេលនេះ​ កម្ពុជាតែងទទួលបាន​ការ​ជួយគាំទ្រ​ និង​ជ្រោមជ្រែង​ជាបន្តបន្ទាប់ពីមិត្តចិន​ ទាំងហិរញ្ញវត្ថុ ​និងមិនមែនហិរញ្ញវត្ថុ ជាពិសេសក្នុង​ពេលវេលា​ដ៏លំបាក​បំផុតបណ្តាលមកពីវិបត្តិជំងឺកូវីដ១៩​ ដែល​បានចូលរួមបង្កលក្ខណៈឲ្យកម្ពុជា មាន​លទ្ធភាពគ្រប់គ្រង​ស្ថានភាពឆ្លងរីករាលដាល​បានល្អប្រសើរ ​និងជាពិសេសចូលរួមដល់​ការ​កាត់​បន្ថយផល​ប៉ះទង្គិចសង្គម-សេដ្ឋកិច្ចផងដែរ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *