Breaking News

តើកោះទទឹងមួយនេះនិងមានម្ចាស់ដែរឬទេ? ហើយម្ចាស់កោះនោះមានឈ្មោះអ្វីជាអ្នកណា?

ខេត្តកោះកុង៖ សារព័ត៌មាន អែស អរ អិន សូមគោរពរាយការនិងជូនជាតំណឹងដល់មហាជន ឲ្យបានជ្រាប់ដឹងថា កោះទទឹង ដែលនៅជិត កោះស្តេច ស្ថិតក្នុងភូមិឃុំកោះស្តេច ស្រុកគីរីសាគរ ខេត្តកោះកុង ត្រូវបានគេដាក់គ្រឿងចក្រឈូសឆាយ ស្ថាបនាសាងសងអភិវឌ្ឍន៍ជាគំរោងអ្វី ប្រភេទណានោះទេ ហើយក៏មិនដឹងថាជាគម្រោង អភិវឌ្ឍន៍ វិស័យក្រុមហ៊ុនឯកជន ឬជាគម្រោងអភិវឌ្ឍន៍របស់រដ្ឋនោះដែរ ព្រោះគម្រោងមួយនេះហាក់លាក់បាំងស្ងៀមស្ងាត់មិនមានការផ្សព្វផ្សាយជូនដំណឹងពីរដ្ឋបាលឃុំស្រុកខេត្ត ឱ្យមហាជនដឹងជាសាធារណៈយ៉ាងទូលំទូលាយនោះទេ។

ដើម្បីបញ្ជាក់ថាមានច្បាប់អនុញ្ញាត ឬមិនមានច្បាប់អនុញ្ញាត ដូចលោកឧកញ៉ាចំនួញម្នាក់សាងសង់សំណង់រឹងមាំនៅជាប់កោះស្តេចបែបជាផ្ទះលំហែលើផ្ទៃទឹកក្នុងសមុទ្រ ក្នុងស្រុកខ្មែរមិនមានឧកញ៉ាណាធ្វើបានដូចលោកទេ?។ ហើយក្នុងគម្រោង គេសង្កេតឃើញថាមានឡាន ដឹកថ្មដឹកខ្សាច់ នឹកស៊ីម៉ង់ត៍ដឹកដែក ចម្លងតាមសាឡង់ដ៏ធំមួយនៅចំណុចពយជប៉ុន មួយថ្ងៃៗរាប់សិបគ្រឿង អាចថាជាគម្រោងសំណង់រឹងមាំដល់មហិមា លំដាប់ងារជាឯកឧត្តមឬឧកញ៉ាអ្នកមានលុយមានអំណាច ក្នុងស្រុកខ្មែរមិនមានច្រើនរូបនោះទេ យ៉ាងណាក៏ដោយក៏សារព័ត៌មាន អែស អរ អិន សូមចូលរួមត្រេកអរ និងគាំទ្រនៅគម្រោងកសាងអភិវឌ្ឍន៍ ស្របច្បាប់ ដែលប្រែក្លាយពីកោះដីព្រៃភ្នំ គ្មានមនុស្សម្នាឡើងទៅលេងច្រើន និងពីផ្ទៃសមុទ្រវាលស្រឡះល្វឹងល្វើយប្រែក្លាយទៅជាមានផ្ទះលំហែ ក្លាយទៅជាតំបន់ទេសចរណ៍ដ៏មានសក្កដានុពល ដ៏មានសារៈសំខាន់សម្រាប់ទាក់ទាញ ភ្ញៀវជាតិ និងអន្តរជាតិ មកលេងទស្សនាកាន់តែច្រើន អាចជួយសម្រួលដល់មុខរបរជីវភាពរបស់ប្រជាពលរដ្ឋរស់នៅទីនោះកាន់តែប្រសើរឡើង៕ដោយ៖ ចៅ ឆេះ

សូមទស្សនាខាងក្រោមនេះ៖

 

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *