Breaking News

ជិះម៉ូតូទាក់ដៃចង្កូតគ្នាបន្តិចបន្តួច ត្រូវភាគីម្ខាងទៀត ដកកាំភ្លើងបាញ់ ឲ្យរងរបួសធ្ងន់

ភ្នំពេញ៖ បុរសម្នាក់ បានរងរបួសធ្ងន់ ត្រូវពលរដ្ឋដឹកបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យរុស្ស៊ី បន្ទាប់ពីជិះម៉ូតូប៉ះគ្នាបន្តិចបន្តួច ឈានទៅដល់ខ្មាន់កាំភ្លើងបាញ់១គ្រាប់ រួចគេចខ្លួនបាត់ កាលពីយប់ថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០២២ ស្ថិតតាមបណ្ដោយផ្លូវបេតុងជាប់របងវត្តសន្សំកុសល ក្នុងសង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

មុនពេលកើតហេតុ គេឃើញបុរសរងគ្រោះជិះម៉ូតូមួយគ្រឿង តាមបណ្ដោយផ្លូវបេតុង ទិសដៅពីត្បូងទៅជើង ខណៈមកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែឃើញជនដៃដល់ជិះម៉ូតូមួយគ្រឿងមិនចាំស្លាកលេខ ធ្វើដំណើរបញ្ច្រាសគ្នាពីជើងទៅត្បូង និងបានទាក់ដៃចង្កូតគ្នាតែមិនបណ្ដាលឲ្យដួលនោះទេ ស្រាប់តែជនដៃដល់ដកកាំភ្លើងបាញ់១គ្រាប់ ចំលើដោះធ្លាយមកខាងក្រោយស្មា រងរបួសធ្ងន់ ចំណែកជនដៃដល់ក្រោយពីបាញ់រួច ក៏ជិះម៉ូតូគេចខ្លួនដោយសុវត្តិភាព ដោយឡែកជនរងគ្រោះត្រូវបានប្រជាពលរដ្ឋដឹកតាមម៉ូតូទៅសង្គ្រោះនៅមន្ទីរពេទ្យរុស្ស៊ី។

សមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ និងយកវត្ថុតាងសំបកកាទុះទុកស្រាវជ្រាវរកជនដៃដល់ចាប់មកផ្ដន្ទាទោសតាមច្បាប់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *