Breaking News

លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយានាំយកមីចំនួន២០៦កេះជូនរដ្ឋបាលខណ្ឌសែនសុខ

ភ្នំពេញ៖ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត អនុប្រធាននាយកដ្ឋានចរាចរណ៍ក្រសួងមហាផ្ទៃនិងភរិយា បាននាំយកមីចំនួន២០៦កេះជូនដល់រដ្ឋបាលខណ្ឌសែនសុខទុកសម្រាប់ចាត់ចែងតាមតម្រូវការ។ ពិធីប្រគល់ទទួលនេះបានធ្វើឡើងនៅព្រឹកថ្ងៃទី២១ខែធ្នូឆ្នាំ២០២២នៅសាលាខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត បានមានប្រសាសន៍ថាការផ្តាល់ជូនអំណោយជាមីចំនួន២០៦កេះនាពេលនេះគឺដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌបាលខណ្ឌសែនសុខដើម្បីចាត់ចែងតាមតម្រូវការដូចជាយកទៅចែកជូនប្រជាពលរដ្ឋនៅក្នុងខណ្ឌសែនសុខដែលជួបការខ្វះខាតនិងមានជីវភាពទីទាល់ក្រ។ លោកឧត្តមសេនីយ៍ទោបានបន្តទៀតថានេះជាលើកទីពីហើយដែលលោកនិងភរិយាបានបរិចាកធនធានថវិកាផ្ទាល់ខ្លួនជូនជាសម្ភារះ(មី)ដើម្បីចូលរួមចំណែកជាមួយរដ្ឋបាលខណ្ឌសែនសុខ។

នាឪកាសនោះ លោកម៉ូវ ម៉ានិតអភិបាលខណ្ឌនៃគណៈអភិបាលខណ្ឌសែនសុខបានមានប្រសាសន៍ សំណេះសំណាល និងសូមកោតសរសើរដល់ លោកឧត្តមសេនីយ៍ទោ ឡោ ម៉េងហួត និងភរិយា ព្រមទាំងក្រុមគ្រួសារដែល តែងតែផ្ដល់នូវគ្រឿងឧបភោគបរិភោគនិងសម្ភារៈជាច្រើនទៀតដើម្បី ចូលរួមជាមួយ រដ្ឋបាលខណ្ឌសែនសុខ ទុកបម្រើជូន ក្នុងសកម្មភាពមនុស្សធម៌ផ្សេងៗជាបន្តបន្ទាប់ ។

លោកឧត្តមសេនីយ៍ទោឡោ ម៉េងហួតនិងភរិយា ក៏ដូចជាប្រជាពលរដ្ឋ ទូទៅ បានសំដែងការពេញចិត្ត គ្រាំទ្រ ពីការដឹកនាំ  និងកោតសរសើរដល់លោកម៉ូវ ម៉ានិត អភិបាលខណ្ឌ  ដែលតែងតែយកចិត្តទុកដាក់ ពីសុខទុក្ខប្រជាពលរដ្ឋ ក្នុងមូលដ្ឋាន ។

សូមបញ្ជាក់ថា កន្លងមកលោកនិងលោកភរិយា តែងតែ ជួយដល់សង្គម ផ្ដល់នូវថវិការ ក៏ដូចជាគ្រឿងឧបភោគបរិភោគ ដល់ជនខ្វះខាត សិស្សានុសិស្ស ចាស់ជរាទីទាល់ក្រជាច្រើទៀតផងដែរ៕ដោយ៖ សិរី នាគ

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *