Breaking News

ប្រជាពលរដ្ឋ១គ្រួសារខ្ចីលុយធនាគារ ទិញឡានប្រកប របរទិញធ្យូងលក់ត្រូវ កម្លាំងចម្រុះមន្ត្រីបរិស្ថាន ប៉េអឹម អង្គការសម្ព័ន្ធមិត្តសត្វព្រៃហ្វាយអេតស្ទាក់ចាប់

ខេត្តកោះកុង៖ ករណីនេះកើតឡើងនៅវេលាម៉ោង១០ យប់ថ្ងៃទី២១ខែធ្នូឆ្នាំ២០២២តាមបណ្តោយផ្លូវជាតិលេខ៤៨ ស្ថិតក្នុងភូមិសាលាម្នាង ឃុំបឹងព្រាវ ស្រុកស្រែអំបិល ខេត្តកោះកុង ។

តាមការបញ្ជាក់ពីម្ចាស់រថយន្តដឹកធ្យូង បានឱ្យដឹងថា ព្រោះតែជីវភាពខ្វះខាតពួកគាត់ទាំងពីរនាក់ប្ដីប្រពន្ធ ក៏បានខ្ចីលុយពីធនាគារ ដើម្បីទិញរថយន្តកូរ៉េ១គ្រឿង ដើម្បីប្រកបរបរដើរទិញលើកធ្យូងគេលក់បន្ត។ យូរៗបានចេញមួយឡាន។ នៅថ្ងៃកើតហេតុគាត់បានទៅទិញធ្យូងពីប្រជាពលរដ្ឋនៅនៅម្ដុំឃុំជីខលើ រួចក៏ដឹកមកវិញ ដល់ចំណុចម្ដុំហួសស្ពានចុងថ្នល់ស្រែអំបិលក៏ត្រូវបាន ក្រុមអង្គការសម្ព័ន្ធមិត្តសត្វព្រៃស្វាយអេដស៍មានទាំងមន្ត្រីប៉េអឹមនិងមន្ត្រីបរិស្ថានបើកឡានមុខពាំងមុខឡាន  របស់គាត់ រួចក៏ឲ្យគាត់ចុះនិងសុំដកយកសោឡាន។

ពេលនោះគាត់មិនព្រមឲ្យ ទើបកម្លាំងប៉េអឹមនឹងជនជាតិបរទេស ម្នាក់ នៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃហ្វាយអេដស៍ ទាញគាត់ចេញពីក្នុងឡានរួចចាប់វៃខ្នោះគ្រៀកក គាត់រុញចូលក្នុងឡានរបស់គេ តែគាត់បានខំរើបំរ៉ាស់ហើយហើយពួកគេសង្កត់កជាប់នឹងដីទាំងដៃជាប់ខ្នោះម្ខាង។ ទោះបីជាគាត់រួមទាំងប្រពន្ធកូនសុំអង្វរយ៉ាង ក៏ដោយក៏ពួកគេមិនលែងដែរ ទាល់តែគាត់ប្រឹងស្រែកខ្លាំងៗផ្អើលដល់បងប្អូនរស់នៅទីនោះមកមើលឆោឡោ ទើបពួកគេលែង តែមិនបានដោះខ្នោះដែលនៅជាប់ដៃម្ខាងដែររឹតតឹងហើមដៃនោះទេ។

ពួកគាត់សំណូមពរដល់អាជ្ញាធរ ភូមិឃុំស្រុក ក៏ដូចជាកម្លាំងជំនាញនៃអង្គការសម្ព័ន្ធមិត្តសត្វព្រៃសូមលោកជួយអន្តរាគមន៍និងបន្ធូរបន្ថយឲ្យពួកគាត់បាន បានឡានមកប្រកបរបរចិញ្ចឹមជីវិតនិងដើម្បីសងបំណុលធនាគារផង ព្រោះពួកគាត់ក្រីករគ្មានអ្វីទីពឹងនោះទេ៕ដោយ៖ ចៅ ឆេះ

សូមទស្សនាខាងក្រោម៖

 

 

Check Also

អយ្យការអមសាលាដំបូងខេត្តសៀមរាប សម្រេចចោទប្រកាន់មនុស្ស១១នាក់ ពាក់ព័ន្ធករណីជួញដូរគ្រឿងញៀនជាង១២០គីឡូក្រាម

Leave a Reply

Your email address will not be published. Required fields are marked *