Breaking News

សង្ស័យជាករណី ឃាតកម្ម យ៉ាងសាហាវ នៅខណ្ឌដង្កោបង្កឲ្យមានការភ្ញាក់ផ្អើលទាំងព្រឹក

ភ្នំពេញ៖ ប្រទះឃើញសពបុរសម្នាក់ដេកស្លាប់ក្នុងថ្លុកឈាមក្នុងកន្លែងលាងរថយន្តមួយកន្លែង ស្ថិតនៅជិតច្រកចូលផ្សារទំនើបជីប ម៉ុង ៥០ម៉ែត្រ ភូមិថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ កាលពីវេលាម៉ោង៧និង០០ នាទីព្រឹក ថ្ងៃទី២៦ ខែធ្នូ ឆ្នាំ២០២២ ។

សពជនរងគ្រោះមិនទាន់ស្គាល់អត្តសញ្ញាណនៅឡើយនោះទេ សពមានសម្បុរសណ្តែកបាយ អាយុប្រហែល៣០ឆ្នាំជាង  ស្លៀកខោខ្លីព៍ណខ្មៅនិងពាក់អាវយឺតដៃខ្លី ព៍ណខ្មៅ នៅក្បែខ្លួនសពមានដាវ សាំម៉ារ៖ៃមួយដើមផងដែរ។

សពខាងលើនេះត្រូវបានសន្តិដែលយាមនៅច្រកចូលផ្សារទំនើបជីប ម៉ុង បានប្រទះឃើញ មុនគេរួចក៏បានរាយការណ៍ជូនសមត្ថកិច្ច ក្រោយពេលដែលសមត្ថកិច្ច ប៉ុស្តិនគរបាលរដ្ឋបាលសង្កាត់ដង្កោ ទទួលបានព័ត៍មានថាមានករណីមនុស្សឃាតបែបនេះភ្លាម កម្លាំងប៉ុស្តិបានចុះដល់ទីតាំងកើតហេតុខាងលើនេះនិងបានយកខ្សែហ៊ុំព័ទ្ធជុំវិញបរិវេណនៃទីតាំងកើតហេតុនិងបានរាយការណ៍បន្តទៅកម្លាំងជំនាញនៃអធិការដ្ឋាននគរបាលខណ្ឌដង្កោ កម្លាំងអាវុធហត្ថ និងកម្លាំងជំនាញការិយាល័យ កោសល្យវិច្ច័យនិងបច្ចេកទេសនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះមកពិនិត្យសពជនរងគ្រោះខាងលើ ដោយសមត្ថកិច្ចជំនាញបានបញ្ជាក់ថា សពជនរងគ្រោះខាងលើជាអំពើរឃាតកម្ម ដោយជនសង្ស័យកាប់ចំកំភួនជើង ខាងស្តាំ និងក្បាលពីលើ ហើយកាប់ចំកបណ្តាលឲ្យដាច់ សពជនរងគ្រោះខាងលើសមត្ថកិច្ចបានយកទៅតម្កល់ទុកនៅវត្តឬស្សីសាញ់ដើម្បីស្រាវជ្រាវរកក្រុមគ្រួសារសាច់ញាតិមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី។

ដោយក្នុងករណីឃាតកម្មខាងលើនេះសមត្ថកិច្ចជំនាញកំពុងតែសហការណ៍គ្នាដើម្បីបើកការស្រាវជ្រាវស្វែងរកចាប់ឃាត់ខ្លួនជនសង្ស័យយកមកផ្តន្ទាទោសតាមផ្លូវច្បាប់នៅពេលក្រោយ៕

Check Also

សម្តេចធិបតី ហ៊ុន ម៉ាណែត ចេញអនុក្រឹត្យ ស្តីពីកម្រិតប្រាក់បៀវត្សជាប់ពន្ធប្រចាំខែ និងកម្រិតប្រាក់ចំណូលជាប់ពន្ធប្រចាំឆ្នាំ

Leave a Reply

Your email address will not be published. Required fields are marked *