Breaking News

ឃាត់ខ្លួនមនុស្ស១២នាក់ និយមលេងល្បែងស៊ីងបញ្ជល់មាន់ នៅសង្កាត់ស្វាយរលំ

កណ្តាល៖ កម្លាំងនគរបាលការិយាល័យព្រហ្មទណ្ឌកំរិតស្រាលខេត្តកណ្តាល សហការជាមួយកម្លាំងនគរបាលនៃអធិការក្រុងតាខ្មៅ បានឃាត់ខ្លួនក្រុមអ្នកនិយមលេងល្បែងស៊ីសងបញ្ជល់មាន់ទ្រង់ទ្រាយធំប្រចាំសង្កាត់ស្វាយរលំ ក្រុងតាខ្មៅ បាន១២នាក់ ម៉ូតូជាង២០គ្រឿង រួមនិងវត្ថុតាងមួយចំនួនទៀត។

ការបង្ក្រាបនេះ ធ្វើឡើងនៅថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២២ វេលាម៉ោង១និង០០នាទី នៅក្នុងដីឡូត៍ចំការស្វាយមួយកន្លែងមិនស្គាល់ម្ចាស់មានចិញ្ចឹមក្ងាន និងមាន់ជល់ភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល។

លោកឧត្តមសេនីយ៏ ឡាក់ ម៉េងធី ស្នងការរងទទួលផែនព្រហ្មទណ្ឌ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានប្រាប់ឲ្យដឹងថា ជនសង្ស័យទាំង១២នាក់រួមមាន៖
ទី១. ឈ្មោះ ម៉ៅ ហូរ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ ទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរធ្វើចម្ការ, ។

ទី២. ឈ្មោះ ហ៊ួរ ម៉េងហួត ភេទប្រុស អាយុ៣៦ឆ្មាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ, ។

ទី៣. ឈ្មោះ កាក់ ធារ៉ា ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរកកម្មករ, ។

ទី៤. ឈ្មោះ អ៉ឹម គឹមហឿន ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពោធីត្បូង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខររកម្មករ,។

ទី៥. ឈ្មោះ ម៉ឺន ចំណាប់ ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅសង្កាត់ក្បាល ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មុខរបរកម្មករ, ។

ទី៦. ឈ្មោះ វុត្ថា ថាវណ្ណៈ ភេទប្រុស អាយុ២០ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិព្រែកដូនហែម ឃុំព្រែកអំពិល ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល មុខរបរមើលក្ងាន, ។

ទី៧. ឈ្មោះ ម៉ម ធិន ភេទប្រុស អាយុ៥៧ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ១ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរនៅផ្ទះ,។

ទី៨. ឈ្មោះ លឹម ហ៊រ ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ២ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាលមុខរបរនៅផ្ទះ,។

ទី៩. ឈ្មោះ អេង វណ្ណះ ភេទប្រុស អាយុ៤១ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិកំពង់ពោធិខាងជើង ឃុំក្រាំងយ៉ូវ ស្រុកស្អាង ខេត្តកណ្តាល មុខរបរនៅផ្ទះ, ។

ទី១០. ឈ្មោះ ហេង គន្ធា ភេទស្រី អាយុ២៥ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៤ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរលក់ដូរ, ។

ទី១១. ឈ្មោះ មាស ថាវន្ត ភេទប្រុស អាយុ១៥ឆ្មាំ ជនជាតិខ្មែរ មានទីលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមើលក្វាន,។

ទី១២. ឈ្មោះ ទេព សុវណ្ណរិទ្ធី ភេទប្រុស អាយុ១៥ឆ្នាំ ជនជាតិខ្មែរ មានទីលលំនៅភូមិលេខ៣ សង្កាត់ស្វាយរលំ ក្រុងតាខ្មៅ ខេត្តកណ្តាល មុខរបរមើលក្ងាន។

បច្ចុប្បន្ន ជនសង្ស័យទាំង១២នាក់ បានឃាត់ខ្លួនបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ៕SRN

Check Also

លោក ជួន គន្ធា ដែលប្រកាសចែកដីជូនពលរដ្ឋនៅខេត្តកំពង់ស្ពឺ ត្រូវសមត្ថកិច្ចចាប់ខ្លួនហើយ

Leave a Reply

Your email address will not be published. Required fields are marked *