ខេត្តកំពង់ស្ពឺ៖ នេះបើយោងតាមសេចក្តីរាយការពីក្រុមអ្នកសារព័ត៌មានដែលនៅទីនោះបានឲ្យដឹងថា នៅព្រលប់ថ្ងៃទី២៦ខែ ធ្នូ ឆ្នាំ ២០២២ នករណីហិង្សា ដោយថៅកែហាងនិងផ្ទះសំណាក់ បានប្រើហិង្សាមកលើកូនចៅជានារីបម្រើការ ក្នុងខារ៉ាអូរខេ ដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ដោយប្តីប្រពន្ធជាថៅកែហាង អាហាដ្ឋាន ធម្មជាតិ និង ខេធីវី (KTV) រួមទាំង ផ្ទះសំណាក់ ឈ្មោះ ហេងលាភ នៅចំណុចផ្លូវកែងអូររទេះភ្លូក ស្ថិតក្នុងភូមិត្រោក ឃុំប្រាំបីមុំ ស្រុកស្ពង ខេត្តកំពង់ស្ពឺ ។
តាមការឲ្យដឹងពីប្រភពនៅទីនោះបន្ថែមថាហាងអាហារដ្ឋាន ខារ៉ាអូខេ ដែលមានយីហោ ធម្មជាតិ និងផ្ទះសំណាក់ឈ្មោះ ហេងលាភ គឺស្ថិតក្នុងទីតាំងតែមួយ ហើយមានម្ចាស់តែមួយទៀត តាមកាបណ្ជាក់ពីប្រភពឲ្យដឹងទៀត មូលហេតុបន្តាលបង្ករឲ្យមានអំពើហិង្សា នោះគឺមកពីខឹងកូនចៅ ដែលជានារីធ្វើការងារបម្រើក្នុងហាងជាច្រើននាក់ មកធ្វើការមិនទាន់ម៉ោងពេលវេលា ពេលនោះពួកនាងក៏ប៉ះពាក្យសម្ដីគ្នាជាមួយថៅកែ ប្រុសស្រី ភ្លាមនោះ ថៅកែប្រុសបានហក់ធាក់នារីជាមេការមួយជើង ដួលព្រូស ហើយថៅកែស្រីបានរត់ទៅយកកាំបិត ពីក្នុងផ្ទះបាយ កន្លែងចុងភៅធ្វើម្ហូប ដេញកាប់កូនចៅដែលជានារីៗណា ដែលហ៊ាន តបតរមាត់ជាមួយពួកគាត់ រួចក៏ចាក់សោទ្វា របងបិទជិត មិនឲ្យចេញថែមទៀត រហូតពួកគាត់ដែលជានារីបម្រើការងារខារ៉ាអូរខេទាំងនោះ បានតេទៅសុំការអន្តរាគមន៍ពីរសមត្ថកិច្ច និងសំពរដល់អ្នកសារព័ត៌មាន ជួយពួកគាត់។
ហេតុការខាងលើបានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់សមត្តិកិច្ចនិងក្រុមអ្នកសារព័ត៌មាន ចុះមកមើលព្រោងព្រាតទាំងយប់ ពេលផ្ទុះហេតុការណ៍បែបនេះ មហាជនមានការងឿយឆ្ងល់ថា តើអាហារដ្ឋាននិង ktv ដែលមានផ្ទះសំណាក់ នៅក្នុងទីតាំងជាមួយគ្នាបែបនេះ តើអាចជាកន្លែង បង្កប់សេវាបម្រើជួញដូរផ្លូវភេទដែលឬទេ ហើយច្បាប់អាជ្ញាប័ណ្ណអាជីវកម្ម អាចចេញការអនុញ្ញាតឲ្យបើកកន្លែងតែមួយបានដែរឬទេ។ ទាក់ទងនឹងករណីកើតហេតុក្នុងទីតាំងខាងលើ មហាជនសំណូមពរ ទៅដល់អាជ្ញាធរនិងសមត្ថកិច្ចដែលពាក់ព័ន្ធ មេត្តាចុះពិនិត្យមើលផង ជាពិសេសសូមរាយការជូនទៅដល់ស្នងការនគបាលខេត្តកំពង់ស្ពឺ ទទួលបន្ទុកការងារ ការជួញដូរមនុស្សនិងការពារអនិច្ចជន ដើម្បីជាតម្រុយក្នុងការស៊ើបអង្កេតស្រាវជ្រាវ ទាក់ទងនឹងករណីខាងលើនេះ អង្គភាពយើងពុំអាចសុំការ ទំនាក់ទំនងបកស្រាយបំភ្លឺពីម្ចាស់ថៅកែហាង បាននៅឡើយទេ ដោយពុំមានលេខទូរស័ព្ទ ហើយអង្គរភាពសារព័ត៌មាន អែស អរ អិន នឹងរង់ចាំការបកស្រាយបំភ្លឺ ពីសាមីម្ចាស់ថៅកែហាង ព្រមទាំងអាជ្ញាធរ មានសមត្ថកិច្ចគ្រប់ភាគីពាក់ព័ន្ធទាំងអស់ រៀងរាល់ម៉ោងធ្វើការ សូមរង់ចាំតាមដាន អាន ស្ដាប់ វគ្គបន្ត នៅពីក្រោយ។
ថាតើផ្ទះសំណាក់អាហារដ្ឋាននិង ktv ទាំងនោះ មានច្បាប់គ្រប់ទាំងអស់ដែលឬទេ ក្រុមការងារយើងនឹងបន្តស្រាវជ្រាវបន្ថែមទៀត៕ដោយ៖ ចៅ ឆេះ
សូមទស្សនាខាងក្រោម៖