Breaking News

ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល ចុះសាកសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូន ប្រជាពលរដ្ឋចំនួន ១៧២គ្រួសារ ដែលត្រូវបានបិទខ្ទប់ ដើម្បីដាក់ឱ្យធ្វើចត្តាឡីស័ក

ខេត្តកណ្តាល៖នារសៀលថ្ងៃអាទិត្យ ៦រោច ខែពិសាខ ឆ្នាំឆ្លូវ ត្រីស័ក ព.ស២៥៦៥ ត្រូវនឹងថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ ឯកឧត្តម គង់សោភ័ណ្ឌ អភិបាលនៃគណៈអភិបាល ខេត្តកណ្ដាល អមដំណើរដោយ លោកជំទាវ ហ៊ុន កុសនី អភិបាលរងខេត្ត បានចុះសំណេះសំណាលសាកសួរសុខទុក្ខ និងនាំយកអំណោយ ចែកជូនបងប្អូនប្រជាពលរដ្ឋចំនួន ១៧២គ្រួសារ ដែលរស់នៅតំបន់អគារវប្បធម៌ ស្ថិតនៅក្នុងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ដែលត្រូវបានបិទខ្ទប់ ដើម្បីដាក់ឱ្យធ្វើចត្តាឡីស័កក្រោយពីតំបន់នេះមានប្រជាពលរដ្ឋចំនួន២៣នាក់ មានឆ្លងមេរោគកូវីដ-១៩ កន្លងទៅ។

ដើម្បីប្រាកដថា ប្រជាពលរដ្ឋ ដែលកំពុងរស់នៅតំបន់នេះ ពុំមានឆ្លងមេរោគកូវីដ-១៩ នារសៀលនេះដែរ ក្រុមគ្រូពេទ្យជំនាញ បានបន្តយកសំណាកពួកគាត់ ដើម្បីធ្វើតេស្តរកមេរោគកូវីដ-១៩ ផងដែរ ដោយប្រើប្រាស់ឧបករណ៍ Rapid Test។

អំណោយដែលបានយកមកប្រគល់ជូនប្រជាពលរដ្ឋទាំង ១៧២គ្រួសារ នាពេលនេះ មួយគ្រួសារ ទទួលបាន អង្ករ ១០គ.ក មី១កេស ត្រីខ១យួរ ទឹកត្រី២ដប ទឹកស៊ីអ៊ីវ ២ដប ម៉ាស១ប្រអប់។

About srn tv

Check Also

រយៈពេល៣ថ្ងៃ នគរបាលបង្រ្កាបទល្មើស១២ករណី ឃាត់ខ្លួនបាន៣៦នាក់ បង្ហាញមុខនៅស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បន្ទាប់ពីបញ្ជូនទៅតុលាការ

Leave a Reply

Your email address will not be published. Required fields are marked *