ភ្នំពេញ÷បុរសម្នាក់បានបាត់បង់ជីវិតក្រោយពេលបញ្ជូនដល់មន្ទីពេទ្យខ្មែរសូវៀតបន្ទាប់ពីប្រើប្រាស់គ្រឿងញៀនលើសកម្រឹត
បានរត់ឡើងទៅលើបង្គោលភ្លើងត្រង់ហ្វូរបណ្តាលឲ្យឆ្លងចរន្តឆក់ធ្លាក់មកក្រោមរួចក្រុមគ្រួសារបានលើកដាក់លើរឺុម៉កដឹកយកទៅសង្រ្គោះបន្ទាន់ដែរតែអកុសលដោយសភាពធ្ងន់ធ្ងរពេកក៏ស្លាប់បាត់បង់ជីវិតនៅក្នុងមន្ទីពេទ្យតែម្តងទៅ។
ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរបានកើតឡើងនៅវេលាម៉ោង៣ និង ៤០នាទីរសៀលថ្ងៃទី២ ខែឲសភា ឆ្នាំ២០២១ស្តិតនៅតាមបណ្តោយផ្លូវលំមុខឃ្លាំងគ្មានលេខ ភូមិ តាងូវ សង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធាន៉ភ្នំពេញ។
សពជនរងគ្រោះឈ្មោះ លី.លើយ ភេទ ប្រុស អាយុ ៣០ ឆ្នាំ មុខរបរ នៅផ្ទះ ទីលំនៅផ្ទះគ្មានលេខ ផ្លូវ លំ ភូមិ តាងូវសង្កាត់ និរោធ ខណ្ឌ ច្បារអំពៅ រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៍មានពីឈ្មោះលី.បេ ភេទ ប្រុស អាយុ ៧០ ឆ្នាំ មុខរបរ ទិញអេតចាយ ដែលត្រូវជាឪពុកបង្កើតសព បានរៀបរាប់ឲ្យដឹងថាកន្លងមកជនរងគ្រោះត្រូវជាកូនធ្លាប់បានប្រើប្រាស់ថ្នាំញៀនអស់រយះពេល១០ឆ្នាំមកហើយ លុះដល់ថ្ងៃទី ០២ ខែ ឧសភា ឆ្នាំ ២០២១ នេះវេលាម៉ោង០៦:០០នាទីព្រឹក ដោយមានអ្នកជិតខាងបានមកប្រាប់គាត់ថាឃើញកូនរបស់គាត់បានឡើងទៅលើបង្គោលភ្លើងត្រង់ហ្វូរឆ្លងចរន្តឆក់ធ្លាក់ចុះមកក្រោម ឮដូចនេះបុរសជាឪពុកក៏បានចេញពីក្នុងផ្ទះរត់ទៅលើកជនរងគ្រោះដាក់លើរឺុម៉កម៉ូតូដឹកយកទៅសង្រ្គោះបន្ទាន់នៅមន្ទីរពេទ្យមិត្តភាពខ្មែរសូវៀត ពេលដែលទៅដល់លោកគ្រូពេទ្យក៏បានពិនិត្យប្រាប់រួចប្រាប់ថាកូនគាត់បានស្លាប់បាត់ទៅហើយបន្ទាប់មកគាត់ក៏បាន ដឹកសពវិលត្រឡប់មកផ្ទះវិញរួចរាយការណ៍ទៅសមត្ត
កិច្ចមូលដ្ឋានឲ្យចុះមកពិនិត្យភ្លាមៗផងដែរ។
បន្ទាប់ពីសមត្តកិច្ចមូលដ្ឋានបានចុះមកដល់រួចបានទំនាក់ទំនងទៅខាងជំនាញកុសលវិឆ្ឆ័យឲ្យចុះមកពិនិត្យ ទៅលើសពដោយបញជាក់ពីខាង
លោកឧកញ៉ាវេជ្ជបណ្ឌិត នង សុវណ្ណរ័ត្ន គ្រូពេទ្យកោសល្យវិច្ឆ័យរាជធានីភ្នំពេញ បញ្ជាក់ថា ជនរងគ្រោះបានស្លាប់ដោយសារឆក់ចរន្តអគ្គីសនី។ រួចក៏ធ្វើកំណត់ហេតុប្រគល់សពឲ្យក្រុមគ្រួសារយកទៅធ្វើរបុណ្យតាមប្រពៃណី។