Breaking News

សមត្ថកិច្ចបង្ក្រាបទីតាំងល្បែងជល់មាន់តាមអនឡាញមួយកន្លែងឃាត់ខ្លួនមនុស្សជិត២០នាក់

កម្លាំងក្រុមអន្តរាគមន៍បង្ការបង្ក្រាបនៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបងបានចុះយុទ្ធនាការបង្ក្រាបឃាត់ខ្លួនជនសង្ស័យចំនួន ជិត២០នាក់ បញ្ជូនទៅកាន់ស្នងការដ្ឋានក្រោយពួកគេប្រមូលផ្តុំគ្នាលេងល្បែងភ្នាល់ជល់មាន់តាមអនឡាញ(ទូរទស្សន៍)ផ្ទុយពីបម្រាមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩របស់ប្រមុខរាជរដ្ឋាភិបាល។

សមត្ថកិច្ចបានអោយដឹងថា កិច្ចប្រតិបត្តិការខាងលើនេះធ្វើឡើងនៅរសៀលថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២១ នៅចំណុចភូមិចំការសំរោង២ សង្កាត់ចំការសំរោង ក្រុងបាត់ដំបង ក្រោមការសម្របសម្រួលបញ្ជារផ្ទាល់ដោយប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងព្រះរាជអាជ្ញាអមសាលាដំបូងខេត្តបាត់ដំបង។

ជាមួយយុទ្ធនាការក្នុងអំឡុងទប់ស្កាត់ជំងឺឆ្លងកូវីដ-១៩នេះដែរ កម្លាំងជំនាញបានធ្វើការបង្ក្រាបឃាត់ខ្លួនអ្នកពាក់ព័ន្ធសរុបចំនួនជិត២០នាក់ រួមជាមួយវត្ថុតាងដកហូតបានរួមមាន! -រថយន្ត ,ម៉ូតូ ,ទូរទស្សន៍ និងសម្ភារៈពាក់ព័ន្ធមួយចំនួនផងដែរ។

ក្រោយពីធ្វើការឃាត់ខ្លួនក្រុមអ្នកពាក់ព័ន្ធប្រមូលផ្តុំលេងល្បែងស៊ីសងជល់មាន់តាមអនឡាញសរុបជិត២០នាក់រួមនិងវត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញបញ្ជូនទៅកាន់ស្នងការដ្ឋានដើម្បីធ្វើការសាកសួររួចនិងរៀបចំសំណុំរឿងចាត់ការតាមនីតិវិធី។

ដោយឡែកម្ចាស់ទីតាំងជាម្ចាស់ផ្ទះលោកមិនចូលរួមសហការជាមួយសមត្ថកិច្ច ដោយសម្ងំលាក់ខ្លួននៅក្នុងបន្ទប់ត្រូវបានព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តចុះអនុវត្តភ្លាមៗផងដែរដើម្បីនាំខ្លួនយកទៅកសាងសំណុំចាត់ការតាមផ្លូវច្បាប់៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *