Breaking News

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ ៖ ៧មករា នយោបាយឈ្នះឈ្នះ ជាដើមចមនៃសន្តិភាព នាំឱ្យមានការអភិវឌ្ឍរីកចម្រើនទូទាំងប្រទេស

ភ្នំពេញ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ បានថ្លែងថា នយោបាយឈ្នះឈ្នះជាដើមចមនៃសន្តិភាពនាំឱ្យមានការ អភិវឌ្ឍរីកចម្រើនទូទាំងប្រទេស ប្រជាពលរដ្ឋរស់នៅប្រកបដោយភាពសប្បាយរីករាយក្នុងម្លប់សុខសន្តិភាព។

ឯកឧត្តមទេសរដ្ឋមន្ត្រី លី ធុជ អនុប្រធានទី១អាជ្ញាធរមីនមានប្រសាសន៍ថា ប្រទេសកម្ពុជាបាន ឆ្លងកាត់សង្រា្គមរ៊ាំរ៉ៃ ដែលបានអូសបន្លាយប្រមាណជាងមួយទសវត្សរ៍នៅក្នុងប្រទេសកម្ពុជា ហើយបានបន្សល់ទុកនូវសំណល់ជាតិផ្ទុះពីសង្គ្រាម ដែលបាននិងកំពុងរំដោះចេញនិងកម្ទេចចោលរហូតមកដល់បច្ចុប្បន្ននេះ។ ឯកឧត្តមទេសរដ្ឋមន្ត្រីបន្ថែមថា កត្តាដែលនាំឱ្យកម្ពុជាមានសុខសន្តិភាព រហូតមកដល់ សព្វថ្ងៃនេះ គឺមិនមែនជារឿងចៃដន្យនោះទេ គឺបានកើតចេញពីថ្ងៃរំដោះ៧មករា និង ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ដែលជាដើមចមនៃសន្តិភាពសុវត្ថិភាពនិងភាពរីកចម្រើនពេញផ្ទៃប្រទេស ខណៈដែលសកម្មភាពរំដោះមីននាពេលបច្ចុប្បន្ន ទោះបីទៅដល់ទីណាកន្លែងណាក៏មិនបារម្ភដែរ។

ឯកឧត្តមទេសរដ្ឋមន្ត្រីបានបញ្ជាក់ថា រយៈពេលជាង១៦ឆ្នាំនេះ កម្ពុជាក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបញ្ជូនកម្លាំងទៅចូលរួមបេសកកម្មរក្សាសន្តិភាពរបស់ អង្គការសហប្រជាជាតិ នៅតំបន់អាហ្វ្រិក មជ្ឈិមបូព៌ា និងអឺរ៉ុប ក្នុងការរួមវិភាគទានដល់កិច្ចប្រឹងប្រែងរបស់ សហគមន៍អន្តរជាតិ ដើម្បីបុព្វហេតុ សន្តិភាព សន្តិសុខ និងមនុស្សធម៌នៅលើពិភពលោក ដោយទទួលបានជោគជ័យ ជាបន្តបន្ទាប់ និងបានការកោតសរសើរលើឆាកអន្តរជាតិ ដែលជាការបង្ហាញពីឆន្ទៈដ៏មោះមុតរបស់កម្ពុជា។

បច្ចុប្បន្នកម្ពុជាបានក្លាយទៅជាប្រទេសនាំមុខផ្នែកបោសសម្អាតមីននិងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ដែលត្រូវបានអន្តរជាតិទទួលស្គាល់ និងកោតសរសើរទាំងចំពោះសកម្មភាពក្នុងស្រុក ទាំងចំពោះសកម្មភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ។ក្នុងនាមជាអ្នកមានបេះដូងស្រឡាញ់សន្តិភាព និងធ្លាប់រងគ្រោះដោយសារសង្រ្គាម សម្តេចតេជោ ចង់ឃើញប្រជាជន នៃប្រទេសដទៃទៀត ទទួលបាននូវសុខក្សេមក្សាន្តដូចកម្ពុជាបច្ចុប្បន្ន ព្រមទាំងប្តេជ្ញាបន្តចូលរួមគាំទ្រយ៉ាងខ្លាំងក្លាពោរពេញដោយមនោសញ្ចេតនាអាណិតអាសូរ ក្នុងការបញ្ជូនកងកម្លាំងរក្សាសន្តិភាពដល់ប្រទេសនានា ក្រោមឆ័ត្ររបស់អង្គការសហប្រជាជាតិ ដើម្បីចូលរួមផ្តល់ និងថែរក្សាសន្តិភាព សន្តិសុខ សុវត្ថិភាព ដល់ប្រទេសកំពុងរងគ្រោះដោយសារសង្រ្គាម៕

Check Also

ទីបំផុត! តារាចម្រៀងរ៉េប Vanthan បានសម្រេចចិត្តប្តឹងនារីម្នាក់ ដែលបានចោទប្រកាន់ថាបានបៀតបៀនផ្លូវភេទ និងចម្លងជំងឺដ៏កាចសាហាវដល់នាង ទៅស្ថាប័នតុលាការ ដើម្បីបញ្ជាក់ភាពស្អាតស្អំរបស់ខ្លួន

Leave a Reply

Your email address will not be published. Required fields are marked *