Breaking News

ឃាត់ខ្លួនជនជាតិចិន២នាក់ ករណីប្រើប្រាស់កាំភ្លើងខ្លី និងកាំបិតប្លន់ជនជាតិចិនដូចគ្នា

ភ្នំពេញ៖ ជនជាតិចិន ចំនួន២នាក់ ត្រូវកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ បានបង្ក្រាប និងឃាត់ខ្លួន ក្រោយប្រើប្រាស់កាំភ្លើងខ្លី និងកាំបិតប្លន់ជនរងគ្រោះដែលជាជនជាតិចិនដូចគ្នា។

ប្រភពីលោក ប៊ុន សត្យា នាយការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល ដែលអង្គភាពយើងទើបតែទទួលបាននៅព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣នេះ បានបញ្ជាក់ថា កម្លាំងការិយាល័យបានស្រាវជ្រាវបានឃាត់ខ្លួនជនសង្ស័យ ២នាក់ កាលពីរសៀលថ្ងៃទី៧ ខែមករា ឆ្នាំ ២០២៣ នៅចំណុចមុខច្រកចូលបុរីចំការមន ផ្លូវព្រះនរោត្តម សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ ពាក់ព័ន្ធករណីអំពើលួចមានស្ថានទម្ងន់ទោសដោយសារកាប្រព្រឹត្តអំពើហិង្សា (ប្រើអាវុធខ្លីម៉ាក LOCK19 ពណ៌ខ្មៅ លេខ២២០១៥៩៣ ពណ៌ខ្មៅ និងកូនកាំបិតបត់ម៉ាក Browning ដងឈើភ្ជង់ប្លន់យកប្រាក់ចំនួន ៧៣៩ដុល្លារ នៅចំណុចហាងហួយយ៉ូវ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ កាលពីថ្ងៃទី០៦ ខែមករា ឆ្នាំ២០២៣ វេលាម៉ោង៥និង៣០នាទី។

លោកនាយការិយាល័យរូបនេះ បានបន្តថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួនរួមមាន៖ ទី១,ឈ្មោះ YAO YUHONG ភេទប្រុស អាយុ៤៣ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ ED ៩៣៧០១៣២ មុខរបរបុគ្គលិកបើកបររថយន្តនៅកាស៊ីណូជីងលី, ស្នាក់នៅអាផាតមិនបាលី១ បន្ទប់លេខ១២អា១ ផ្លូវចៃកា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញនិងទី២៖ ឈ្មោះ WANG YANG ភេទប្រុស អាយុ៣៦ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EG ២១៤៦៣៨៣ មុខរបរមិនពិតប្រាកដ ស្នាក់នៅអាផាតមិនបាលី១ បន្ទប់លេខ១២អា១ ផ្លូវចៃកា ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ដោយឡែក ជនរងគ្រោះមានឈ្មោះ FANG FANG ភេទស្រី អាយុ៣៤ឆ្នាំ។ ចំណែកវត្ថុតាងចាប់យករួម មាន៖ អាវុធខ្លីម៉ាក LOCK 19 ពណ៌ខ្មៅ លេខ ២២០១៥៩៣ ចំនួន ០១ដើម, បង់អាវុធខ្លីចំនួន០២, គ្រាប់អាវុធខ្លីចំនួន១៧គ្រាប់។

បច្ចុប្បន្ននេះ សង្ស័យទាំង២នាក់នេះ និងវត្ថុតាងខាង លើកំពុងឃាត់ខ្លួនដើម្បីសាកសួរចាត់ការមាននីតិវិធីច្បាប់៕

Check Also

អគ្គស្នងការនគរបាលជាតិ៖ ការងារសន្តិសុខ ជាសសរទ្រូង និងជាបង្អែកដ៏រឹងមាំសម្រាប់គាំទ្រការវិនិយោគ និងការរៀបចំព្រឹត្តិការណ៍កម្រិតជាតិ និងអន្តរជាតិផ្សេង

Leave a Reply

Your email address will not be published. Required fields are marked *