Breaking News

ស្នងការរងខេត្តតាកែវម្នាក់ កំពុងតែប្រមូលលុយរាប់ម៉ឺនដុល្លារ? ពីជនជាតិវៀតណាម ដែលចូលធ្វើស្រែប្រាំង នៅស្រុកបូរីជលសារ

តាកែវ៖ លោក ផាន ផល អតីតជាអធិការនគរបាល ស្រុកបូរីជលសារ ដែលបច្ចុប្បន្នជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តតាកែវ កំពុងសើមមាត់ សើម ក ក្នុងការប្រមូលលុយពីកសិករជនជាតិវៀតណាម ដែលមកជួលដីធ្វើស្រែនៅស្រុកបូរីជលសារ ខេត្តតាកែវ។ នេះបើតាមប្រភពច្បាស់ការណ៍មួយបានបង្ហើប។

មិនមានការទប់ស្កាត់ ឬហាមឃាត់នោះទេ នេះពិតជាផ្គើនបម្រាមរបស់រាជរដ្ឋាភិបាល ដែលហាមដាច់ខាតការជួលដីស្រែ ដីចំការទៅឲ្យជនបរទេសនៅក្បែរខាងបង្កបង្កើនផល។ ជាក់ស្តែង ស្រុកបូរីជលសារ ផ្ទៃដីរាប់ពាន់ហិចតា ត្រូវបានមហាជនលើកឡើងថា លោក ផាន ផល ស្នងការរងនគរបាលខេត្តតាកែវ រត់ការគ្រប់ច្រក អនុញ្ញាតិឲ្យជនជាតិវៀតណាមចូលមកជួលដីធ្វើស្រែមកជាកសិករខ្មែរបង្កបង្កើនផល។

ប្រភពបានបន្ថែមថា បច្ចុប្បន្នផ្ទៃដីរាប់ពាន់ហិចតា នៅស្រុកបូរីជលសារ ត្រូវបានលោកស្នងការរងរូបនេះ រត់ការគ្រប់ច្រក គ្រប់ជំនាញ សម្រួលឲ្យជនជាតិវៀតណាមចូលមកធ្វើស្រែ ជាថ្នូរនិងលុយរាប់ម៉ឺនដុល្លារឯណោះក្នុងមួយរដូវ ដែលនេះគឺពិតជាផ្ទុយនិងបម្រាមរបស់រាជរដ្ឋាភិបាល។

លោក ផាន ផល ស្នងការរងនគរបាលខេត្តតាកែវ នៅព្រឹកថ្ងៃទី១៨ ខែ មករា ឆ្នាំ២០២៣នេះជាមួយអង្គភាព អែស អរ អិន នៅមិនអាចសំការបំភ្លឺបានទេដោយទូរស័ព្ទរបស់លោកជាប់រវល់។ប៉ុន្តែលោកបានអោយសារព័ត៌មានក្នុងស្រុកមួយបានឲ្យដឹងថា លោកទើបតែឡើងមកកាន់តំណែងជាស្នងការរងនគរបាលខេត្តតាកែវ ដូច្នេះមិនទទួលផែនការងារនេះទេ។ លោកបានបន្ថែមថា ការងារនេះមិនពាក់ព័ន្ធនឹងលោកឡើយ ហើយបើតាមលោកដឹងវាបានកើតឡើងជាយូរមកហើយ ជាមួយបងប្អូនប្រជាជនវៀតណាមដែលរស់នៅក្នុងមូលដ្ឋានស្រាប់។

លោកស្នងការរងនគរបាលខេត្តតាកែវ បន្តថា ការងារនេះគឺដោយសារប្រជាពលរដ្ឋខ្មែរយើងបានជួលដីប្រើប្រាស់ឲ្យបងប្អូនប្រជាជនវៀតណាមដែលរស់នៅលើទឹកដីខ្មែរយើងស្របច្បាប់បានប្រកបរបរធ្វើស្រែប្រាំងនោះ។ លោកបានបន្តទៀតថា ប្រជាជនវៀតណាមទាំងនោះ មានប័ណ្ណស្នាក់នៅស្របច្បាប់ ដូច្នេះមិនមែនជារឿងទាស់ខុសអ្វីឡើយ។

សូមរម្លឹកថា នាពេលកន្លងទៅ រាជរដ្ឋាភិបាលកម្ពុជា ធ្លាប់ចេញសារាចរហាមឃាត់ប្រជាពលរដ្ឋមិនឲ្យជួល ឬលក់ដី នៅតាមបណ្តោយព្រំដែន ឲ្យទៅប្រទេសជិតខាង ដើម្បីការពារបូរណភាពទឹកដី ផលប្រយោជន៍ពលរដ្ឋ និងជួយសម្រួលការងារកំណត់ព្រំដែនផងដែរ៕SRN

 

Check Also

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកណ្ដាល អញ្ជើញចុះពិនិត្យទីតាំងបញ្ចេញសំណល់រាវមានពណ៌ ការបំពុលទឹក និងក្លិនចូលក្នុងប្រឡាយ

Leave a Reply

Your email address will not be published. Required fields are marked *