Breaking News

នាយឧត្តមសេនីយ៍ សៅ សុខា ដឹកនាំកិច្ចប្រជុំបូកសរុបលទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២៣

ភ្នំពេញ៖ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី១៩ ខែមករា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានអញ្ជើញដឹកនាំកិច្ចប្រជុំបូក សរុបលទ្ធផលការងារកងរាជអាវុធហត្ថឆ្នាំ២០២២ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថឆ្នាំ២០២៣។

នៅក្នុងកិច្ចប្រជុំនេះមានការចូលរួមពីមេបញ្ជាការរង នាយសេនាធិការ នាយរងសេនាធិការ ស្នងការ នាយការិយាល័យ នាយកសាលាទាំងពីរ មេបញ្ជាការកងរាជអាវុធហត្ថរាជធានី-ខេត្តទាំង២៥។

នាយឧត្តមសេនីយ៍ សៅ សុខា តែងតែដាក់បទបញ្ជាឲ្យមេបញ្ជាការតាមអង្គភាព និងរាជធានី-ខេត្តទាំងអស់ ត្រូវយកចិត្តទុកដាក់នូវភារកិច្ចស្នូលត្រូវយល់ដឹង និងអនុវត្តចំនួន ៧ចំណុចរួមមាន៖ ហូប, ស្លៀកពាក់, ស្នាក់នៅ, សុខភាព, អប់រំរៀនសូត្រ, មធ្យោបាយធ្វើដំណើរ, កម្សាន្តសប្បាយ និងដោះស្រាយទុក្ខលំបាក។

នាយឧត្តមសេនីយ៍ក៏មិនភ្លេចនូវការផ្តាំផ្ញើឲ្យកងកម្លាំង​ ត្រូវថែទាំមធ្យោបាយ បរិក្ខារ និងគ្រឿងបំពាក់, គ្រប់គ្រងអចលនទ្រព្យ ដំណើរការការងារតាមបែបបទរដ្ឋបាល និងឋានានុក្រមកងទ័ព, ការងារកសាងអង្គភាពទីកន្លែងធ្វើការងារ, ទីកន្លែងអប់រំ ហ្វឹកហ្វឺន រៀនសូត្រ, ទីកន្លែងស្នាក់នៅ ហូបចុករបស់កងទ័ពក្នុងអង្គភាព, ការងារដឹកនាំ គ្រប់គ្រង បញ្ជា អង្គភាពមានសណ្តាប់ធ្នាប់ កងទ័ពមានវិន័យល្អ ផ្ទៃក្នុងមានសាមគ្គីឯកភាព មានស្មារតីឆន្ទៈ មនសិការ ស្មោះត្រង់ អង់អាចក្លាហាន ឧស្សាហ៍ព្យាយាម យល់ច្បាស់នូវតួនាទីភារកិច្ច គោរពច្បាប់ វិន័យកងទ័ព ក្រមសីលធម៌វិជ្ជាជីវៈកងរាជអាវុធហត្ថ សហការសម្រេចភារកិច្ច ត្រូវក្តាប់ជាប់នឹងអនុវត្តដោយម៉ឺងម៉ាត់នូវទិសស្លោក៤គឺ៖
*ចំពោះប្រទេសជាតិ ត្រូវតែការពារ
*ចំពោះប្រជា ត្រូវតែបម្រើ
*ច្បាប់ ត្រូវតែគោរព
*បទល្មើស ត្រូវតែបង្ក្រាប៕SRN

Check Also

DJ និង MC Party គំរប់ខួបឆ្នាំលើកទី៧ ពិតជាអស្ចារ្យ និង កក្រើកខ្លាំងជាឆ្នាំមុនៗ!

Leave a Reply

Your email address will not be published. Required fields are marked *