Breaking News

ឯកឧត្តមបណ្ឌិត គឹម សន្តិភាព អញ្ជើញចូលរួមជាអធិបតីក្នុងកម្មវិធីជួបសំណេះសំណាល និងផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដល់សកម្មជន និងយុវជនគណបក្សប្រជាជនកម្ពុជា ឃុំវាលម្លូរ

ខេត្តត្បូងឃ្មុំ៖ កាលពីព្រឹកថ្ងៃសុក្រ ១៤រោច ខែបុស្ស ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣ ឯកឧត្តមបណ្ឌិត គឹម សន្តិភាព សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា និងជាអនុប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជា ចុះមូលដ្ឋានស្រុកពញាក្រែក ខេត្តត្បូងឃ្មុំ ទទួលបន្ទុកលើការងារយុវជន បានអញ្ជើញជាអធិបតីក្នុងកម្មវិធីជួបសំណេះសំណាល និងផ្សព្វផ្សាយផែនការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ២០២៣ ជូនដល់សកម្មជននិងយុវជនគណបក្សប្រជាជនកម្ពុជា ក្នុងឃុំវាលម្លូរ។

ក្នុងពិធីនេះក៏មានការចូលរួមពី ប្រធាន អនុប្រធាន ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះជួយមូលដ្ឋាន ឃុំក្រែក និងក្រុមការងារថ្នាក់ស្រុក-ឃុំ មេភូមិ យុវជនភូមិ-ឃុំ និងប្រជាការពារ សរុបចំនួនប្រមាណ៥០០ នាក់៕ដោយ៖ សិរី នាគ

Check Also

អ្នកដឹកជញ្ជូនទំនិញកំពុងរិ:គន់ ចំពោះមេគយខេត្តកណ្តាល កោសរូសក្នុងប្រយោជន៍បុគ្គលរឿងទារសេវាក្បាលឡាន !

Leave a Reply

Your email address will not be published. Required fields are marked *