Breaking News

លោក ហ៊ុន ម៉ានី៖ សត្វលា បន្លំខ្លួនពាក់ស្បែកខ្លា! សន្តានមនុស្សថោកទាបមិនថ្លៃថ្នូរ ស្អីក៏គេធ្វើកើតដែរ

ភ្នំពេញ៖ តាមរយៈបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលកំពង់ស្ពឺ នៅរសៀលថ្ងៃទី២៣ ខែមក រាឆ្នាំ២០២៣នេះ បានសរសេរថា «សត្វលា បន្លំខ្លួនពាក់ស្បែកខ្លា! សន្តានមនុស្សថោកទាបមិនថ្លៃថ្នូរ ស្អីក៏គេធ្វើកើតដែរ ដើម្បីចង់បានទៅនៅក្រៅប្រទេសមែន?»

លោក ហ៊ុន ម៉ានី អ្នកតំណាងរាស្ត្រមណ្ឌលខេត្តកំពង់ស្ពឺ និងជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានថ្លែងថា នេះជាការប្រមាថ ដែលមិនអាចទទួលយកបាន។ ក្នុងនាមជាប្អូន ពាក្យសំដីដ៏ព្រហើនគ្មានមូលដ្ឋាន និងអសុរសនេះ បានប៉ះពាល់មកដល់អារម្មណ៍ និងមនោសញ្ចេតនាខ្ញុំផ្ទាល់ ដែលជាសមាជិកគ្រួសារតែមួយ។ ខ្ញុំសូមអំពាវនាវឲ្យសមត្ថកិច្ចចាត់វិធានការច្បាប់លើជនខិលខូចម្នាក់នេះ ដែលហ៊ានយកឯកសណ្ឋានយោធា មកពាក់ដោយខុសច្បាប់ និងប្រើប្រាស់ពាក្យពេចន៍គ្មានមូលដ្ឋាន ដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរលើកិត្តិយសបុគ្គលផង និងកិត្តិយសនៃស្ថាប័នជាតិនៃយើងផង។

អ្នកដែលបានដឹងច្បាស់បានបង្ហោះ Facebook បញ្ជាក់ឲ្យដឹងថា សូមបងប្អូនកុំយល់ច្រឡំ ឯកសណ្ឋានដែលលោក សុគន្ធារៈ ឡុង ប្រើនេះ គឺជាការបន្លំទេ។ គាត់មិនមានតួនាទីអ្វីនៅក្នុងកងយោធពលខេមរៈភូមិន្ទនោះឡើយ។

លោក សុគន្ធារៈ ឡុង មានអតីតភាពជាព្រះសង្ឃគង់នៅវត្ត១ ក្នុងស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។ ក្រោយមកបាននិមន្តទៅគង់នៅអាមេរិក។ ក្រោយសឹកមកវិញ ក៏បានក្លាយជាមនុស្សបម្រើសកម្មភាព ជាអ្នកនយោបាយដឹកនាំដោយទណ្ឌិត សម រង្ស៊ី។ បច្ចុប្បន្នបុគ្គលនេះ កំពុងធ្វើសកម្មភាពវាយប្រហារខ្លាំង លើថ្នាក់ដឹកនាំជាតិ ដើម្បីស្វែងរកការគាំទ្រពីក្រុមប្រឆាំងនៅក្រៅប្រទេស។

ការយកឯកសណ្ឋានរបស់កងយោធពលខេមរភូមិន្ទទៅពាក់បន្លំបែបនេះ គឺខុសនឹងច្បាប់។ ធ្លាប់បួសរៀន ត្រឹមសម្លៀកបំពាក់ក៏ស្លៀកបោកគេ។ ដូច្នេះចិត្ត និងសម្តី រឹតតែលែងយកជាការបានហើយ។ ពិសេសមនុស្សប្រភេទៗនេះ ច្រើនកើតឡើងដោយការបណ្តុះបណ្តាលពីទណ្ឌិត សម រង្ស៊ី ឲ្យក្លាយជាមនុស្សសត្វក្រពើ លេងស្គាល់ជាតិសាសន៍ខ្លួនឯង បង្កើតតែព័ត៌មានក្លែងក្លាយ បំពុលបរិយាកាសសង្គម ធ្វើអោយប្រជាពលរដ្ឋ មានការយល់ច្រឡំតែប៉ុណ្ណោះ៕

Check Also

សម្តេចបវរធិបតី និងនាយករដ្ឋនូវ៉ែលសេឡង់បង្ហាញឆន្ទះបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈ និងការកសាងធនធានមនុស្ស តាមរយៈការបន្តផ្ដល់អាហារូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សានៅប្រទេសនូវ៉ែលសេឡង់

Leave a Reply

Your email address will not be published. Required fields are marked *